ក្រុមមហាហង្សយកឈ្នះ, Loading FC លទ្ធ ផ ល៩-១ខណ:មានការយល់ច្រលំថាមានការើសអើ ងជាតិសាសរហូតឈានដល់ការវាយតប់គ្នា

ភ្នំពេញ៖ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ហ្វូតសាលឆ្នាំ២០២០បានបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្រុម Loading FC ចាញ់ក្រោមថ្វីជើងក្រុមមហាហង្ស ៩ទល់នឹង១ ធ្វើឲ្យក្រុមមហាហង្សបានកៅអី១ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។ប៉ុន្តែក្នុងការប្រកួតមានការឈ្លោះប្រកែកគ្នារហូតឈានដល់ការវាយតប់គ្នាទៅវិញទៅមក ដោយមានការយល់ច្រលំថាមានការរើសអើងជាតិសាស ។

ក្រោយបញ្ចប់ការប្រកួតក្រុមLoading FC បានបង្ហោះសារក្នុងផេចរបស់ខ្លួនថាសម្រាប់បញ្ហាដែលបានកើតឡើងពីម្សិលមិញក្រុមទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងរួចហើយភាគីទាំងពីរក៏ព្រមស ម្រាប់មូលហេតុបង្ករអោយមានអំពើហិង្សាដោយ សារការប្រើប្រាស់ពាក្យសម្តីជេរប្រមាថនិងការរើសអើងជាតិសាសរបស់ភាគីកីឡាករក្រុមមហាហង្សបានប្រើពាក្យសម្តីជេប្រមាថមកលើកីឡាករ Load ingដែលជាជនជាតិឥស្លាមថាអាចាមហែងចង់យ៉ាងមិច។នេះជាមូលហេតុដែលធ្វើអោយទប់គំហឹងមិនបានបង្ករអោយមានហិង្សាកើតឡើងបែបនេះ។

ពាក់ព័ន្ធបញ្ហានេះលោក អ៊ិន សុភិន ក៏បានបកស្រា យក្នុងហ្វេសប៊ុករបស់លោកវិញដែរថាអត់យល់នៃការសរសេរខុសពីការពិតកីឡាករ ពាក់ស្លាកលេខ១ ៦អត់លេងទេឈរនៅខាងក្រៅទីលានហេីយអ្នកដែលបង្កេីតកំហុសគឺ កីឡាករ របស់ Loading FCពា ក់ស្លាកលេខ២៥ចំពោះ កីឡាករ មហាហង្ស ពាក់ស្លាកលេខ៦ កែវ ណារ៉េត ចុះ ហេតុអ្វី បានសរសេរ ថា កែវ ណារ៉េត ដៀលថាអោយកីឡាករលេខ១៦ ដែលជាជនជាតិ ខ្មែរ ឥស្លាម នោះទៅវិញ ដោយគំលា តពីគ្នា៣០ម៉ែត្រស្ដាប់លឺដែរ? ហេីយ ពេលនោះ អាញ្ញាកណ្ដាលនៅកៀន កីឡាករ កែវ ណារ៉េត ទៀត បេី ណារ៉េតស្រែកដៀលជេរចឹងមែន ម្ល៉េះ សមអាញ្ញាកណ្ដាល ពិនយ័បាត់ទៅហេីយ ចុះហេតុ អីកីឡាករ លេខ១៦ របស់ Loading FC ហក់មកដេញវ៉ៃ ណារ៉េតទៅវិញ សុំការបកស្រាយផង Loading FC ការលាប ពណ៌នេះខុសប្លែក ច្រើនពេក ។

មិនតែប៉ុណ្ណោះមិត្តរួមរបស់ កែវ ណារ៉េត ក៏បានបញ្ចេ ញអារម្មណ៍ពាក់ព័ន្ធនឹងការចោទប្រកាន់នេះផងដែរថា Rina Color ,ខ្ញុំជឿជាក់ទៅលើកីឡាករឈ្មោះ Keo Na Reth ដែរគេចោទប្រកាន់ថាគាត់បានប្រើពាក្យសម្តីមិនសមរម្យ ជេសាសនាឥស្លាម (ថាអាចាម)ខ្ញុំក៏ជាមិត្តរួមក្រុមឈ្មោះកែវណារ៉េដែរ ហើយខ្ញុំក៏ជាឥស្លាមដែរតែគាត់មិនដែរប្រើពាក្យស ម្តីបែបនេះរឺក៏និយាយលេងសើចជាមួយខ្ញុំបែបនេះទេ គាត់ជាមនុស្សស្លូតត្រង់ចេះគោរពគ្នាដូចជាបងប្អូនចឹង!។

លោក សារី កាលីមបានលើកឡើងដែរថាខ្ញុំ បាទជាកីឡាកររបស់ក្លឹប មហាហង្ស អលស្តារមួយរូបដែរខ្ញុំចង់ប្រាប់ថាខ្ញុំក៏ជាកីឡាករខ្មែរឥស្លាមមួយរូបដែរ ហេីយនៅក្នុងក្រុមរបស់ខ្ញុំគឺបងៗតែងតែស្រលាញ់នឹងរាប់អានខ្ញុំរហូតហេីយមិនដែលមកមេីលងាយ សាសនាពួកខ្ញុំដែរ Mohahong all star និយាយចេញពីបេះដូង ។

ជាមួយនឹងការប្រកួតដល់ទៅថ្នាក់ជាតិកីឡាករក្រុ មនីមួយៗគួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌និងវិន័យឲ្យបានល្អ ក្នុងនាមជាកីឡាករមិនគួរឈ្លោះ ប្រកែករហូតឈានដល់វាយតប់គ្នាយ៉ាងអាធិបតេយ្យក្នុងទីលានប្រកួត ដែលនាំជាគំរូអាក្រក់ដ៏កីឡាករដ៏ទៃ និងមិនសមភ្នែកទស្សនិកជន ទស្សនាផ្ទាល់និងតាមការផ្សាយផ្ទាល់ពិសេសនាំឲ្យអាប់ឱនកិត្តិយ សខ្លួននិងក្រុមផងដែរ ព្រោះថាកីឡានាំមកនូវសុខ ភាព ចំណងមិត្តភាព និងសាមគ្គីភាព ៕