កែវ ណារ៉េត ច្រានចោលការចោទប្រកាន់ការប្រើប្រាស់ពាក្យសម្តីជេរប្រមាថនិងរើសអើងជាតិសាសន៍

ភ្នំពេញ:កីឡាករបាល់ទាត់ស្ថិតក្នុងក្រុមមហាហង្សលោក កែវ ណារ៉េត បានចេញមុខបកស្រាយភ្លាមៗចំពោះការចោទប្រកាន់ដែលថាលោកបានប្រើប្រាស់ពាក្យសម្តីជេរប្រមាថនិងរើសអើងជាតិសាសន៍អំឡុងពេលនៃការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ហ្វូតសាលឆ្នាំ២០២០ថ្មីៗនេះ។

គេចាំបានថាការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ហ្វូតសាលឆ្នាំ២០២០បានបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយក្រុម Loading FC ចាញ់ក្រោមថ្វីជើងក្រុមមហាហង្ស៩ទល់នឹង១ធ្វើឲ្យក្រុមមហាហង្ស បានកៅអី១ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ។

ប៉ុន្តែក្នុងការប្រកួតមាននោះក៏មានការឈ្លោះប្រកែកគ្នារហូតឈានដល់ការវាយតប់គ្នាទៅវិញទៅមក ដោយមានការយល់ច្រលំថាមានការរើសអើងជាតិសាស ។យ៉ាងណាមិញក្រោយបញ្ចប់ការប្រកួតក្រុម Loading FC បានបង្ហោះសារក្នុងផេចរបស់ខ្លួនថាសម្រាប់បញ្ហាដែលបានកើតឡើងគឺក្រុមទាំង ពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងរួចហើយភាគីទាំងពីរក៏ព្រមសម្រាប់មូលហេតុបង្ករអោយមានអំ ពើហិង្សាដោយសារការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងការរើសអើងជាតិសាសន៍របស់ភាគីកីឡា ករក្រុមមហាហង្សបានប្រើពាក្យសម្តីជេប្រមាថ មកលើកីឡាករ Loading ដែលជាជនជាតិឥស្លាមថា អាចាមហែងចង់យ៉ាងមិច។ជាមូលហេតុដែលធ្វើ អោយទប់គំហឹងមិនបានបង្ករអោយមានហិង្សាកើ តឡើងបែបនេះ។

បន្ទាប់ពីមានការចោទប្រកាន់ខាងលើនេះលោកកែ វ ណារ៉េត ដែលជាសាមីខ្លួនបានចេញមុខបកស្រា យនៅលើហ្វេសប៊ុករបស់ខ្លួនថាខ្ញុំបាទឈ្មោះ កែវ ណារ៉េត ជាកីឡាករបាល់ទាត់មហាហង្ស ហើយមា នបញ្ហានៅក្នុងការប្រកួតពានរង្វាន់ Cambodia futsal tiger cup 2020 ខ្ញុំសូមបកស្រាយនៅអ្វីដែលគេចោទប្រកាន់មកលេីរូបខ្ញុំបាទដែលថារូបខ្ញុំបាទបាន ជេរម៉ែ (កន្ដួយម៉ែអាចាម) ហើយ ថាខ្ញំនឹងបានប្រមាថសាសនាទើបគេវ៉ៃតែខ្ញុំម្នាក់ ។

លោកថាខ្ញុំមិនបានជេម៉ែឫក៏ប្រមាថសាសនាទៅអ្នកណាម្នាក់ទេអ្នកណាខ្លះដែលឮថាខ្ញុំបានជេម៉ែ ឫក៏ប្រមាថសាសនាសូមបង្ហាញភស្តុតាង អោយបានត្រឹមត្រូវ។ បញ្ជាក់, ខ្ញុំបាទមិនបានប្រេីពាក្យសម្តី ដូចដែរគេចោទប្រកាន់នោះទេ (សូមបងប្អូនជនរួមជាតិមេត្តាកុំយល់ច្រលំ)។ដោយឡែកមិត្តរួមក្រុមគឺកីឡាករលោក សារី កាលីម បានបញ្ជាក់ដែរថាខ្ញុំបាទជាកីឡាកររបស់ក្លឹប មហាហង្សអលស្តារមួយរូបដែរខ្ញុំចង់ប្រាប់ថាខ្ញុំក៏ជាកីឡាករខ្មែរឥស្លាមមួយរូបដែរហេីយនៅក្នុងក្រុមរបស់ខ្ញុំគឺបងៗតែងតែស្រលាញ់នឹងរាប់អានខ្ញុំរហូតហេីយមិនដែលមកមេីលងាយសាសនាពួកខ្ញុំដែរMohahong all star និយាយចេញពីបេះដូង។ចំណែកឯកីឡារួមក្រុម R ina color ក៏បានបង្ហាញការគាំទ្រនិងជឿជាក់លើកីឡាករ កែវ ណារ៉េត ផងដែរ៕