ទីបំផុត ! មហាហង្សអលស្តាFCក្លាយជាក្រុមជើង ឯកពាន់រង្វាន់បាល់ទាត់ថ្នាក់ជាតិFutsal 2020

ភ្នំពេញ:ក្រុមកីឡាបាល់ទាត់មហាហង្សអលស្តា FCទីបំផុតបានយកឈ្នះការប្រកួតនិងក្លាយជាក្រុមជើងឯកពាន់រង្វាន់ក្នុងវគ្គផ្តាច់ព្រាត់បាល់ទាត់ថ្នាក់ជាតិFut sal 2020។កាន់តែពិសេសទៀតនោះគឺក្រុមនេះអាចដណ្តើមបានពាន់រហូតដល់ទៅ៥ក្នុងចំណោយពាន៦ទៀតផង។

ចំពោះជោគជ័យដ៏ត្រចាសត្រចង់នេះបានធ្វើឲ្យក្រុ មមហាហង្សអលស្តាFCកាន់តែមានទំនុកចិត្តខ្ពស់និងរំភើបខ្លាំងក្រោយពេលឈ្នះការប្រកួតហើយអា ចដណ្តើមបានពានចំនួន៥នឹងក្លាយជាជើងឯកបា ល់ទាត់Fut sal 2020នៃវគ្គផ្តាច់ព្រាតនៅយប់ថ្ងៃ ទី២១ខែកុម្ភ:ឆ្នាំ២០២១នេះ។

លោក អ៊ិន សុភិន ដែលជាប្រធានក្រុមនិងអ្នកចា ត់ការទូទៅរបស់ក្រុមមហាហង្សអលស្តា FCបានថ្លែងដោយបង្ហាញក្តីរំភើបថានេះជាប្រវត្តិសាស្រ្តបា ល់ទាត់Futsalថ្នាក់ជាតិដែលក្រុមមហាហង្សប្រមូ លបានពានរហូតដល់ទៅ៥ក្នុងការប្រកួតថ្នាក់ជាតិដើម្បីត្រៀមចេញទៅប្រកួតនៅប្រទេសវៀតណាមឆាប់ៗខាងមុខ។

លោកបានបន្តថានេះក៏ជាលើកទី១ដែលក្រុមមហា ហង្សបានកែប្រែប្រវត្តិសាស្រ្តបាត់ទាត់Futsalថ្នាក់ជាតិហើយបើប្រៀបធៀបទៅប្រទេសដទៃគឺពុំធ្លាប់មានដូចមហាហង្សទេ។លោក អ៊ិន សុភិន បញ្ជាក់ថាសម្រាប់ពានដែលទទួលបានរួមមាន ,១.ជើងឯ ង ,២.ក្រុមដែលលេងបានល្អបំផុត,៣.កីឡាករឆ្នើ ម,៤.អ្នកចាំទីឆ្នើម និង៥.គ្រូបង្វឹកឆ្នើម។ដោយឡែ កពានទី៦(អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ)គឺបានទៅលើក្រុមផ្សេង។

លោក អ៊ិន សុភិន បានបន្ថែមទៀតថាសម្រាប់ជ័យជំន:នេះអាចចាត់ទុកជាប្រវត្តិសាស្រ្តលើពិភពលោ កនិងក៏ដូចប្រទេសកម្ពុជា។សូមបញ្ជាក់ថាពិធីប្រគ ល់ពាននេះដែរគឺធ្វើឡើងក្រោមវត្តមានរបស់ឯកឧ ត្តម សៅ សុខា ផងដែរ៕