ចាន់ វឌ្ឍនាកា ចាកចេញពីកម្ពុជាទៅទាត់ឲ្យក្លឹបដ៏ធំមួយរបស់ម៉ាឡេស៊ី

ភ្នំពេញ៖ កីឡាករ​បាល់ទាត់​ប្រចាំ​នៅ​ខ្សែរ​ប្រយុទ្ធ​ដ៏​ល្បី​របស់​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី១៧ មករា​នេះ ដើម្បី​ទៅ​ចាប់ផ្ដើម​ប្រកប​អាជីព​ក្រៅប្រទេស​ជា​លើក​ទី៣ ក្នុង​ក្លឹប PKNP FC ជាលី​គ​កំពូល​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី ប៉ុន្ដែ​មិនទាន់​ដឹង​ពី​តម្លៃ​ខ្លួន​នៅឡើយ។

កីឡាករ​ជំនាញ​ជើងឆ្វេង​រូបនេះ ធ្លាប់​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​បរទេស​ចាប់តាំងពី​ឆ្នាំ២០១៧ ក្នុង​ក្លឹប Fujieda MYFC លេង​ក្នុង​លី​គ​ទី៣ របស់​ជប៉ុន និង​ឆ្នាំ២០១៨ ក្នុង​ក្លឹប Pahang FA លេង​ក្នុង​លី​គ​កំពូល​ម៉ាឡេស៊ី និង​ដើមឆ្នាំ២០១៩នេះ ផ្លាស់​ចេញពី​ក្លឹប​បឹងកេត​អែ​ហ្វ​ស៊ី ទៅលេង​ឲ្យ​ក្លឹប PKNP FC ដែលជា​អតីត​ក្លឹប​ចាស់​របស់​មិត្ត​រួម​ជាតិ ប្រាក់ មុនី​ឧ​ត្ត​ម កាល​ឆ្នាំ២០១៨នេះ។

យ៉ាងណាមិញ កីឡាករ​ដែលមាន​វ័យ​ទើបតែ​ជាង២០ឆ្នាំ ចាន់ វឌ្ឍនាកា ក៏​នឹងត្រូវ​ប្រជែង​ជាមួយ ធា​រី ចន្ថា​ប៊ី​ន ដែល​កំពុង​លេង​ឲ្យ​ក្លឹប Teerenganu FC ក្នុង​ក្របខណ្ឌ Malaysia-Super League ដែរនោះ​ក្នុង​រដូវ​កាល​ឆ្នាំ២០១៩ ខាងមុខនេះ។

គួរ​បញ្ជាក់ថា ក្លឹប​ថ្មី​នេះ​ឈ្មោះ PKNS ទទួលបាន​លេខ៣ កាលពី​រដូវ​កាល​មុន ខណៈដែល​ក្លឹប​មុន​ឈ្មោះ Pahang បាន​លេខ។ បើតាម​កីឡាករ ចាន់ វឌ្ឍនាកា ក្លឹប​នៅ​ប្រទេស​ម៉ាឡេស៊ី ទទួលបាន​ប្រាក់កំរៃ​ខ្ពស់ជាង​ថៃ ប្រហែល​ពីរដង និង​មាន​លក្ខខណ្ឌ​ងាយស្រួល​ច្រើនជាង​ផងដែរ៕