កម្ពុជារកឃើញក្រុមបាលទាត់តំណាងជាតិទៅប្រកួត AFF FUTSAL CUPនៅប្រទេសថៃ

ភ្នំពេញ:បំផុតការប្រកួតបាល់ទាត់ Fulsal Asian 2021ឬហៅថាការប្រកួតបាល់ទាត់លេងក្នុងសាល ដោយប្រើតារាងខ្លីប្រើសំណាញ់ហើយលេងម្ដង៥ នាក់បានរកឃើញក្រុមតំណាងជាតិជាផ្លូវការហើ យ។

គណកម្មការបានផ្ដល់សិទ្ធិអោយក្រុមបាល់ទាត់ម ហាហង្សដែលជាក្រុមបាល់ទាត់ធ្លាប់ទទួលបានពា នពីការប្រកួតនេះកាលពីការប្រកួតក្នុងស្រុកកន្លង ទៅជាអ្នកដឹកនាំកីឡាករ១៤រូបអោយចេញប្រកួត។ នេះគឺជាការប្រកួតអន្តរជាតិមួយដ៏ធំផងដែរ ខណៈ ដែលថៃធ្វើជាម្ចាស់ផ្ទះហើយកីឡាករមកពីប្រទេសជាច្រើនកំពុងត្រៀមខ្លួន។

លោក អ៊ិន សុភិន ប្រធានក្លិបបាល់ទាត់តារាមហា ហង្ស (Mohahang All Star FC)បានបញ្ជាក់ថាបន្ទាប់ពីទទួលបានលិខិតផ្លូវការស្តីពីការប្រកួតប្រជែងជើងឯកបាល់ទាត់ក្នុងសាលប្រចាំតំបន់អា ស៊ាន «AFF Futsal Cup»ឬហៅថា«AFF Fut sal Club Championship»ពីថ្នាក់ដឹកនាំកីឡារួចរាល់កីឡាករក្នុងក្រុមរបស់លោកបានបង្កើននូវការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនក្នុងនាមជាតំណាងជាតិ។

លោកបង្ហាញឆន្ទៈយ៉ាងមុះមុតយ៉ាងថាថ្បិតតែការដណ្ដើមពានមិនស្រួលដូចការប្រកួតក្នុងស្រុកតែលោកនឹងប្រឹងអោយអស់ពីសមត្ថភាព។លោកថា បើទោះបីជាការប្រកួតអន្តរជាតិលើកនេះទទួលបា នលទ្ធផលបែបណាក៏ដោយក៏យើងប្រឹងប្រែងហ្វឹក ហាត់ និងការប្រកួតឲ្យអស់ពីសមត្ថភាពដែរ ដើម្បីដណ្តើមបាននូវកិត្តិយសប្រកបដោយសេចក្តីថ្លៃថ្នូជូនជាតិរបស់យើង។

អ្វីដែលសំខាន់បំផុតគឺក្លិបបាល់ទាត់តារាមហាហង្សចង់បានស្នាដៃជូនប្រទេសកម្ពុជាយើងក៏ដូចជាការលើកមុខមាត់ប្រទេសជាតិយើងពីលើឆាកអន្តរជាតិ និយាយរួមគឺប្រឹងប្រែងឲ្យបានជាដាច់ខាតដើម្បីដ ណ្តើមនូវលទ្ធផលដ៏គាប់ប្រសើរជូនជាតិ។លោកថា នេះជាឆ្នាំទី១ដែលក្រុមតារាមហាហង្សបានឱកាសបានក្លាយជាតំណាងជាតិ ហើយបើទោះជាមានការរំខានដោយកូវីត១៩តែលោក និងក្រុមទាំងមូលក៏នឹងអោយអស់ពីលទ្ធភាពដើម្បីមុខមាត់ប្រទេសទាំងមូល។

ការចេញទៅប្រកួតលើកនេះគឺលោកនឹងដឹកនាំកី ឡាករចំនួន១៤នាក់និងប្រតិភូគ្រូបង្វឹក៥នាក់ផ្សេ ងទៀតដែលសរុប២១នាក់ដោយក្រៅពីការហ្វឹកហា ត់ត្រៀមខ្លួនក៏មានការប្រយ័ត្នប្រយែងដើម្បីសុវត្ថិភា ពផងដែរ។

បើយោងតាមការប្រកាសរបស់សហព័ន្ធសហព័ន្ធកី ឡាបាល់ទាត់អាស៊ាន (AFF)បានឲ្យដឹងថាព្រឹត្តិកា រណ៍នេះមានក្រុមចូលរួមប្រជែងចំនួន៦ក្រុមស្មើនឹ ង៦ប្រទេសដោយការប្រកួតទាំងមូលគឺគ្រោងនឹងដំ ណើរការប្រកួតនាថ្ងៃទី១២ដល់ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១ នៅ ខេត្ត នគររាជសីម៉ា ប្រទេសថៃ។

ប្រទេសទាំង៦ដែលចូលរួមនៅក្នុងការប្រកួតនេះរួ មមាន៖ ក្រុមPort FC (ថៃ), ក្រុមSahako(វៀត ណាម), ក្រុម SKN Kabumen FC (ឥណ្ឌូណេ ស៊ី), ក្រុម Selangor (ម៉ាឡេស៊ី), ក្រុម MIU (មី យ៉ាន់ម៉ា)និងក្រុមMahahang All Star FC រប ស់កម្ពុជា។កាលពីរដូវកាលមុនក្រុមជើងឯកដែលចេញទៅប្រកួតតំណាងកម្ពុជា គឺក្រុមដោនថោនស្ពតក្លិប ដែលពេលនោះមានក្រុមចូលរួមសរុបចំនួន ៧ប្រទេស ហើយសម្រាប់លទ្ធផលគឺនៅមានកម្រិ ត៕