សម្តេចតេជោ ហ៊ុន សែន អបអរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំ

ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានថ្លែងសារចូលរួមអបអរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំដោយលទ្ធផល២-១ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២នៃវគ្គជម្រុះ Play-Offនៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។

សម្តេចតេជោក៏បានចូលរួមឧបត្ថម្ភដល់ក្រុមជម្រើ សជាតិកម្ពុជាដែលឈ្នះលើការប្រកួតនេះចំនួន១ ០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក)ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លើសពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះលោម Honda ដែរថាខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ។

សូមជម្រាបថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងទៅជុំទី៣ដែលជាវគ្គជម្រុះចុងក្រោយហើយ បន្ទាប់ពីបានយកឈ្នះកោះហ្គាំ ដោយលទ្ធផល២-១ក្នុង ជើង ទី ២ (សរុបទាំងពីរជើងឈ្នះ៣-១)ក្នុងវគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅប្រទេសបារ៉ែន៕