មាន​តែ Mbappe ទេ​ដែល​អាច​ប្រជែង​យក​ស្បែកជើង​មាស​ពី​កីឡាករ Messi

បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ Messiរក​គ្រាប់​បាល់​ Hat Trick ឲ្យ​ក្លឹប​ Barcelona ​យក​ឈ្នះ​ Real Betis នៅ​ក្រៅ​ផ្ទះ​ក្នុង​ក្រប​ខណ្ឌ Laliga ៤-១។ នាំ​ឲ្យ​តារា​ Barcelona រូប​នេះ​មាន​លទ្ធភាព​ប្រជែង​យក​ស្បែកជើង​មាស​ជាមួយ​កីឡាករ​វ័យក្មេង​បារាំង​កំពុង​លេង​ឲ្យ​ក្លឹប Paris Saint-Germainកីឡា​ករ Kylian Mbappe​។

បច្ចុប្បន្ន ​Messiស៊ុត​ចូល​ ២៩​ គ្រាប់​ក្នុង​ក្រប​ខណ្ឌ LaLiga នៅ​រដូវ​កាល​នេះ​ បង្ហាញ​ខ្លួន​២៦​លើក​នៅ​លើ​វាល​ស្មៅ​​ ​​ស្ថិត​ក្នុង​ជុំ​ទី​២៨។ ដូច្នេះ​ធ្វើ​ឲ្យ​តារា​ Argentine  រូប​នេះ​អាច​នឹង​គ្រង​ស្បែក​ជើង​មាស​ក្នុង​អំឡុង​បី​ទសវត្ស​ជា​កីឡាករ​របស់​ក្លឹប​ Barcelona។

បើ​យោង​តាម​តារាង​ពិន្ទុ​ Golden Boot Top ៥ ឆ្នាំ ២០១៨-២០១៩
​ 1. Leo Messi រកបាន 29 គ្រាប់​មាន 58 ពិន្ទុ
2. Kylian Mbappe រកបាន 26 គ្រាប់​មាន 52 ពិន្ទុ
3. Fabio Quagliarella ​រកបាន 21 គ្រាប់​មាន 42 ពិន្ទុ
4. Cristiano Ronaldo​​ រកបាន 19 គ្រាប់​មាន 38 ពិន្ទុ
5. Krzysztof Piatek រកបាន 19 គ្រាប់​មាន 38 ពិន្ទុ

​ខណៈ​ដែរ​កីឡាករ Kylian Mbappeឈរ​លេខ​រាង​ទី​២​មាន​ ៥២​ ពិន្ទុ ចំណែក​ឯ​តារា​បាល់ទាត់​ក្លឹប Juventus កីឡាករ Cristiano Ronaldo រកបាន១៩ គ្រាប់​មាន​តែ ៣៨ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៤​ឯណោះ​។​​ សរុប​ជា​រួម​ មាន​តែ​កីឡាករ Kylian Mbappe ប៉ុណ្ណោះ​ដែល​អាច​ប្រជែង​យក​ស្បែក​ជើង​មាស​ពី​ Messi៕

ប្រភព៖ marca