
អតីតអ្នកចាត់ការក្លិបល្បីៗ Velencia Liverpool និង Real Madrid លោក Benites នឹងដើរចេញពីក្លិប Newcastle United បន្ទាប់ពីផុតកិច្ចសន្យានៅថ្ងៃទី៣០ខែមិថុនា ខាងមុខនេះ។
សេចក្ដីថ្លែងការណ៍របស់ក្លិប Newcastle បានបញ្ជាក់ថាៈ ពួកយើងបានព្យាយាមបន្តកុងត្រាជាមួយគាត់ហើយ ប៉ុន្តែវាមិនអាចទៅរួចឡើយជាមួយ Rafa និងក្រុមការងាររបស់គាត់។
គេរំពឹងថាអនាគតរបស់លោក Benitez នឹងទៅគ្រប់គ្រងក្លិប Dalian Yifang នៅក្នុងកម្មវិធីបាល់ទាត់កំពូលនៃប្រទេសចិន Chinese Super League ដែលទទួលបានប្រាក់ពលកម្ម ១២លានផោនក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា អ្នកចាត់ការដ៏ល្បីរូបនេះបានជួយឲ្យក្លិប Newcastle United ឡើងមកកាត់ក្របខ័ណ្ឌ English Premier League សារជាថ្មីក្នុងឆ្នាំ 2016 ថែមទាំងរក្សាតំណែងក្លិប Newcastle United ឈរជើងនៅលីគកំពូលអង់គ្លេសរយៈពេល ៣រដូវកាលទោះបីមិនអាចឈរនៅដំណែងល្អក្តី៕
ប្រភព៖ bbc