មឿន សុខហ៊ុច ផ្អាក​ប្រកួត​រយៈពេល១ខែ​ដោយសារ…

​មឿន សុខហ៊ុច គឺ​ជា​កីឡាករ​ប្រដាល់​ជួរមុខ​របស់​កម្ពុជា​មួយ​រូប​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ផ្អាក​មិន​ឲ្យ​​ឡើង​សង្វៀន​រយៈពេល​មួយ​ខែ បន្ទាប់ពី​រយៈពេល​ចុងក្រោយ​នេះ រូបគេ​ធ្លាក់​ទម្រង់​ប្រកួត​ជា​ខ្លាំង​ ដោយ​ប្រកួត​សន្លប់​ ៣ដង​ និង​ចាន់​ពិន្ទុ ១​ដង ក្នុង​អំឡុង​៤​សប្តាហ៌​ជាប់​គ្នា​ ខណៈ​ដែល​ការ​ប្រកួត​ចុងក្រោយ​ កាលពី​ថ្ងៃ​អាទិត្យ មឿន សុខ​ហ៊ុច ត្រូវ​បាន​អាជ្ញាកណ្តាល​បញ្ឈប់​នៅ​ដើម​ទឹក​ទី​ ៣ បន្ទាប់ពី​កីឡាករ​ថៃ Rong Napha ​របស់​ថៃ​ ទាត់​ឲ្យ​ដួល និង​មាន​របួស​ជើង​ក្រោម និង​រាប់​ចំនួន​ ៣ ​។

លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បាន​បន្ថែម​ថា​៖ «​ទោះបី​ជា​មាន​ការ​ផ្សព្វផ្សាយ និង​ដាស់តឿន​ជារឿយៗ​ក្តី ប៉ុន្តែ​មិន​សូវ​មាន​ប្រសិទ្ធភាព និង​យក​ចិត្ត​ទុកដាក់​ទេ ព្រោះ​កីឡាករ​ខ្លះ គ្រូ​បង្វឹក​ខ្លះ​ភ្ជាប់​ទំនាក់ទំនង​កិច្ចសន្យា​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ផ្ទាល់​ធ្វើឲ្យ​មាន​កម្មវិធី​ប្រកួត​សឹងតែ​រាល់​សប្តាហ៍​គឺ​ ១ ​សប្តាហ៍​ម្តង ដើម្បី​បាន​ប្រាក់​ភ្លេច​គិត​ពី​សុខភាព​»​។

ប្រភព: ភ្នំពេញប៉ុស្តិ៍