Barcelona អោយ​កីឡាករ​ល្បី​ ២​ រូប​និង​ថែម​លុយ​មួយ​ចំនួន​ដើម្បី​យក Neymar មក​វិញ ​ប៉ុន្តែ PSG មិន​យល់​ព្រម

ក្លឹប​យក្ស​បារាំ​ Paris Saint-Germain ដាក់​លក់ ​Neymar ក្នុង​តម្លៃ​ 222លាន​ផោន សើ្មនឹង 249លាន​ដុល្លារ​ ប្រសិន​ជា​ក្លឹប Barcelona ចង់​បាន​ជម្រើស​ជាតិ​ប្រេស៊ីល​ទៅ​កាន់​ទឹក​ដី​របស់​ខ្លួន​វិញ​។

យោង​តាម​ព័ត៌មាន​អន​ឡាន​ AS របស់​អេស្បាញ​ បាន​ចុះ​ផ្សាយ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា​ ក្លឹប​ Barcelona បាន​ដាក់​សំណើ​ទៅ​កាន់​ក្លឹប​បារាំង ក្នុង​ការ​ដេញ​ថ្លៃ​យក​ជម្រើស​ជាតិ​ប្រេស៊ីល​មក​កាន់​ទឹក​ដី Catalans វិញ ដោយ​ផ្តល់​ទឹក​ប្រាក់​​ 40លានផោន ហើយ​ថែម Philippe Coutinho និង Ousmane Dembele។

ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ជិត​ស្និត​នឹង​កិច្ច​ចរចា​លើ​ការ​ផ្ទេរ​នេះ​បាន​បញ្ជាក់​ថា​ PSG មិន​ចង់​លក់​​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ក្រោម​តម្លៃ​ 222លាន​ផោន​ ដោយ​ថែម Philippe Coutinho និង Ousmane Dembele ឡើង​៕