
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានCNN អ្នកនាំពាក្យ នៃក្រុមហ៊ុន Facebook បានឲ្យដឹងថាកហរុមហ៊ុនខ្លួននឹងលុបបំបាត់គណនី Facebook ឬ Page Facebook ទាំងឡាយណាណា ដែលធ្វើសកម្មភាពផ្សព្វផ្សាយគ្រឿងស្រវឹង និងថ្នាំជក់។ ការចាត់វិធានការនេះ គឺដើម្បីហាមឃាត់ ទប់ស្កាត់នូវការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ របស់យុវជនដែលមានអាយុក្រោម១៨ឆ្នាំ ។
ប្រភពខាងលើបានបន្តថា វិធានការនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទីពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះទៅ ។ ក្រុមហ៊ុនហ្វេសប៊ុក នឹងផ្ញើសារបញ្ជាក់ទៅទំព័រហ្វេសប៊ុកទាំងឡាយណា ដែលបង្កើតឡើង ក្នុងគោលដៅលក់ ឬផ្សព្វផ្សាយគ្រឿងស្រវឹង និងថ្នាំជក់ ហើយប្រសិនបើមិនអនុវត្តតាមគោលការណ៍នេះទេ នោះផេកហ្វេសប៊ុករបស់ពួកគេ នឹងត្រូវលុបចោលពីហ្វេសប៊ុក ដោយស្វ័យប្រវត្តិ៕