Note 8 ធ្លាក់ថ្លៃសល់ត្រឹម ៥០០ ដុល្លារជាង ខណៈ Galaxy Note 9 ជិតបង្ហាញខ្លួន

រយៈពេលមួយខែចុងក្រោយតម្លៃទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ទាំងស៊េរី S និងស៊េរី Note បាន​បន្ត​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង សឹងមិនគួរឲ្យជឿ។ ថ្មីៗនេះ តម្លៃទូរស័ព្ទ Galaxy Note 8 នៅសហរដ្ឋអាមេរិកបានចុះពី ៧៥០ ដុល្លារ មកត្រឹម ៥៣៣ ដុល្លារសម្រាប់ទូរស័ព្ទប្រភេទ Unlock ប្រើស៊ីម ២ បំពាក់ដោយបន្ទះឈីប Exynos

សម្រាប់តម្លៃនេះ ត្រូវបានគេហទំព័រ eBay ដាក់លក់ចំពោះម៉ូឌែល Samsung Galaxy Note 8 SM-N950F ទំហំ 64GB (FACTORY UNLOCKED) ពណ៌ខ្មៅ មាស ពណ៌ប្រផេះ និងពណ៌ផ្កាឈូក។

ជាមួយគ្នានេះ ដែល សម្រាប់​ទីផ្សារខ្មែរ ក្រុមហ៊ុន Samsung និងហាងលក់ទូរស័ព្ទមួយចំនួន​ក៏ចាប់ផ្ដើមចេញនូវ​កម្មវិធី​បញ្ចុះ​តម្លៃ​ផ្សេងៗ​សម្រាប់​ទូរស័ព្ទម៉ូឌែលនេះ​ផងដែរ។ ដោយមានហាងលក់ទូរស័ព្ទចំនួន ២ បានបង្កើតកម្មវិធីលក់ពិសេស Galaxy Note 8 មានធានា ១ ឆ្នាំ ដាក់លក់ក្នុងតម្លៃ 919 ដុល្លារដដែល ប៉ុន្តែមានថែម Original JBL Boombox​ តម្លៃ 389$ មួយ​ ខណៈកម្មវិធីពីក្រុមហ៊ុន Samsung វិញប្រកាសចេញកម្មវិធីដែលរាល់ការជាវស្មាតហ្វូន Galaxy Note 8 មិនត្រឹមតែទទួលបានការបន្ថែមជូននូវឆ្នាំងសាកថ្មី Wireless Charger មួយនោះទេ គឺក្រុមហ៊ុន​ថែម​ទាំង​មាន​ការ​ផ្តល់​ជូននូវទឹកប្រាក់ត្រឡប់វិញចំនួន 100 ដុល្លាភ្លាមៗ ថែមទៀតផង។

សូមបញ្ជាក់ដែលថា ក្រុមហ៊ុន Samsung នឹងប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន លំដាប់​កំពូល​ចុងឆ្នាំ ២០១៨ ហៅថា​ព្រឹត្តិការណ៍ Samsung Galaxy Unpacked នៅក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋ​អា​មេ​រិច នៅ​ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨ ដែលនឹង​ធ្វើ​ការផ្សាយ​បន្ដ​ផ្ទាល់ នៅលើ​គេហទំព័រ ផ្លូវការ​របស់ Samsung ផងដែរ។ ការខិតខ្លួន​ទៅ​ដល់​ថ្ងៃ​កម្ម​វិធី​នេះ ហើយអាចជាមូលហេតុនាំឲ្យ Note 8 ធ្លាក់ថ្លៃ៕