
ភ្នំពេញ៖ តម្លៃសមរម្យ និងមានសមត្ថភាពដំណើរការល្អ បានធ្វើឲ្យស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia ចំនួន 3 ម៉ូឌែល ទូរស័ព្ទ Nokia 2.2, Nokia 3.2 និង Nokia 4.2 ក្លាយជាទីចាប់អារម្មណ៍ថ្មីសម្រាប់អ្នកប្រើប្រាស់កម្ពុជា។
ទូរស័ព្ទ Nokia 2.2 មានអេក្រង់ទំហំ 5.71 អ៊ីញ HD+ (720×1520) បែបដំណក់ទឹក និងមានកាមេរ៉ាមុខ 5MP ប្រើរួមគ្នា ដើម្បីថតរូប និងជាសោដោះចូលទៅប្រើប្រាស់ទូរស័ព្ទតាមរយៈមុខងារ Face Unlock ហើយកាមេរ៉ាក្រោយទំហំ 13 PM មានសមត្ថភាពថតរូបភាពល្អ ទោះលក្ខខណ្ឌពន្លឺទាបជាមួយនឹងបច្ចេកវិទ្យា Low-Light Imaging ដែលអ្នកអាចថតរូបទេសភាពបានស្អាតពេលល្ងាច។
ត្បិតតែទូរស័ព្ទនេះ មានតម្លៃ 127 ដុល្លារ ប៉ុន្តែវាមានដំណើរល្អគួរសម ជាមួយនឹងបន្ទះឈីប MediaTek Helio A22 SoC (Quad-Core) លើ Ram 3GB ទំហំផ្ទុក 32GB និងថាមពលថ្ម Li-Ion 3000 mAh ហើយដំណើរការដោយប្រព័ន្ធ Android 9 Pie ពីក្នុងប្រអប់ ដែលគ្រប់កម្មវិធី និង ហ្គេមថ្មីៗជាច្រើនអាចដំឡើង និងប្រើលើទូរស័ព្ទនេះដោយបញ្ហាអ្វីទាំងអស់។
ចំពោះស្មាតហ្វូនតម្លៃ 145 ដុល្លារ ទូរស័ព្ទ Nokia 3.2 វិញ អាចនិយាយបានថាជាសិស្សច្បងរបស់ Nokia 2.2 ដែលវាខ្លាំងទាំងកាមេរ៉ា និងសមត្ថភាពដំណើរការ។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយទំហំ 13 MP និងមុខទំហំ 5MP ដោយប្រើអេក្រង់ 6.26 អ៊ីញ a-Si TFT LCD បែបតំណក់ទឹកដូចគ្នា ជាមួយកម្លាំងម៉ាស៊ីនបន្ទះឈីប Snapdragon 429 មានរ៉េម 3GB ទំហំផ្ទុក 32GB។
Nokia 3.2 មានថាមពលថ្ម 4,000mAh និងមានភ្ជាប់ជាមួយនឹងប៊ូតុងសម្រាប់ Google Assistant ហើយក្រុមហ៊ុនបច្ចេកវិទ្យា Nokia ពេលនេះគ៏មានភ្ជាប់ជាមួយនឹងភ្លើង LED notification light នៅលើប៊ូតុង Power ផងដែរ។
ចុងក្រោយគេ គឺ Nokia 4.2 បងធំ តម្លៃ 155 ដុល្លារ ជាមួយនឹងកញ្ចប់ម៉ាស៊ីនខ្លាំងគួរសម យើងអាចដំឡើងកម្មវិធី និងលេងហ្គេមល្បីៗជាច្រើនដោយគ្មានបញ្ហា។ Nokia 4.2 រចនាឡើងមានតួខ្លួនត្រូវបានបំពាក់មកជាមួយកញ្ចក់ទាំងមុខ និងផ្នែកខាងក្រោយ លើអេក្រង់ទំហំ 5.71 អ៊ីញបែបដំណក់ទឹក និងគាំទ្រការដំណើរការដោយបន្ទះឈីប Snapdragon 439 ប្រភេទ Octa-core A53 មានក្រាហ្វិកកាត Adreno 505 GPU មាន Ram ទំហំ 3GB ជាមួយនឹងម៉េមូរីទំហំ 32GB។
កាមេរ៉ា Nokia 4.2 ប្រើកាមេរ៉ាភ្លោះទំហំ 13MP f/2.2 + 2MP Depth Sensor ភ្ជាប់ នឹងមុខងារ Phase-Detect Autofocus និងភ្លើង LED flash ហើយមានមុខងារ Night Mode អាចជួយឲ្យការថតរូបភាពនៅទីងងឹតកាន់តែប្រសើរ។ ចំពោះកាមេរ៉ាមុខវិញ វាមានទំហំ 8MP បច្ចេកវិទ្យា AI អាចប្រើសម្រាប់ថតរូប Selfie បានច្បាស់ល្អ និងប្រើជាមុខងារដោះសោ (Face Unlock) បន្ថែមពីលើមុខងារស្កេនក្រយ៉ៅដៃនៅផ្នែកខាងបានផងដែរ។
ប្រិយមិត្តទាំងអស់ដែលចង់បានទូរស័ព្ទទាំង 3 ខាងលើ អាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទទាំងអស់ទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូរអាវភ្លៀង និងកង្ហាដ៏ស្រស់ស្អាតមួយភ្លាម ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ 012879 707៕