
ក្រោយគ្នាតែបន្តិចបន្ទាប់ពី Asus ដាក់ចេញស្មាតហ្វូនកំពូលហ្គេម ROG 2 ប្រើបន្ទះឈីប Snapdragon 855+ ពេលនេះក្រុមហ៊ុន Xiaomi ក៏មិននៅស្ងៀមដែរ ដោយបានដាក់ចេញស្មាតហ្វូនឆ្លាម Black Shark 2 Pro បំពាក់បន្ទះឈីបកម្លាំងកប់ដូចគ្នា។
Black Shark 2 Pro មានអេក្រង់ 6.39 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញក្នុងកម្រិត FHD+ , អាចស្គេនម្រាមដៃនៅលើអេក្រង់ និងមាន Speakers ចំនួន 2 គ្រាប់ ហើយមានកម្លាំងម៉ាស៊ីនខ្លាំងជាមួយបន្ទះឈីប Snapdragon 855+ អមជាមួយរ៉េម 12GB និងជម្រើសទំហំផ្ទុកខាងក្នុង 128GB / 256GB ដែលអាចទ្រទ្រង់ជាមួយនឹង UFS 3.0។ សម្រាប់ជំនាន់ថ្មីនេះ វាបានបំពាក់នូវប្រព័ន្ធ Liquid Cooling 3.0 ដោយបានបន្ថែមជាមួយនឹង បន្ទះ និង បំពង់ត្រជាក់ Liquid-cooled ។
ចំពោះផ្នែកកាមេរ៉ាវិញ គឺវាបំពាក់មកជាមួយនឹង ខាងក្រោយចំនួន 2 គ្រាប់ ដោយគ្រាប់ទីមួយ មានទំហំ 48MP F/1.75 និងគ្រាប់ទីពីរមានទំហំ 12MP F/2.2។ ខាងមុខមានមួយគ្រាប់ទំហំ 20MP F/2.0។ ទៅលើថាមពលថ្ម វាផ្ទុកបានទំហំ 4000mAh ដែលអាចទ្រទ្រង់ជាមួយនឹងដុំសាក 27W បានក្នុងការជួយអោយការសាក កាន់តែលឿនរហ័សបន្ថែមទៀត។
Black Shark 2 Pro នេះ នឹងដាក់លក់នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី 2 ខែសីហា ជាមួយនឹងពណ៌ចំនួន 5 គឺពណ៌ខ្មៅ, ទឹកប្រាក់, ខៀវ, ទឹកក្រូច និងស្វាយ ចាប់ពីតម្លៃ $435 សម្រាប់ម៉ូឌែល 12GB + 128GB និង $508 សម្រាប់ម៉ូឌែល 128GB + 256GB៕