
ខណៈដែល Samsung និង Huawei បញ្ចេញស្មាតហ្វូនមានអេក្រង់អាចបត់បាន ពេលនេះមានព័ត៌មានមួយបញ្ជាក់ថាក្រុមហ៊ុន OPPO ឯណោះវិញទើបតែទទួលបាន ទើបតែទទួលបាននូវប៉ាតង់ នាឡិកាឆ្លាតវៃអាចបត់អេក្រង់បាន ដែលទៅមើលទៅពិតជាស្អាត និងអស្ចារ្យមែនទែន។
BBK ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ OPPO បានស្នើសុំនូវប៉ាតង់ ‘Wearable electronic device’ នឹងការិយាល័យកម្មសិទ្ធិបញ្ញាពិភពលោក World Intellectual Property Office (WIPO) កាលពីចុងឆ្នាំមុននេះ សម្រាប់ប្រើជាមួយនាឡិកាស្មាតវៃមានអេក្រង់អាចបត់បាន។ ចំពោះ ប៉ាតង់ថ្មីនេះ យើងមិនទាន់ដឹងនៅឡើយទេថា ក្រុមហ៊ុនអាចនឹងប្រើសម្រាប់បង្កើតនាឡិកានោះនៅពេលណា នៅឡើយទេ ប៉ុន្តែបើតាមដំណឹងបែកធ្លាយបញ្ជាក់ថា វាអាចមកក្នុងពេលឆាប់ៗនេះ៕