Nova 5i Pro ស្មាតហ្វូនប្រជុយមុខ ទុកខាងក្រោយមុំចង្រ្កានហ្គាស ប្រកាសចេញហើយ

ក្រោយមានព័ត៌មានបែកធ្លាយ ពេលនេះ ក្រុមហ៊ុនយក្ស Huawei បានដាក់ចេញស្មាតហ្វូន Nova 5i Pro ជាផ្លូវការហើយ ក្នុងទីផ្សារចិន ជាមួយនឹងផ្ទៃខាងមុនមានប្រជ្រុយមួយគ្រាប់ និងខាងក្រោយ​បែប​មុំចង្រ្កាន​ហ្គាស 4 គ្រាប់។

Nova 5i Pro ជាឈ្មោះសម្រាប់ទីផ្សារចិន ខណៈទីផ្សារសកលត្រូវគេរំពឹងថាជា Mate 30 Lite ដោយ​មួយ​នេះ ត្រូវបានក្រុមហ៊ុនដាក់ចេញតម្លៃ 400 ដុល្លារចុះក្រោម សម្រាប់ទីផ្សារអន្តរជាតិ ដោយរ៉េម 6GB + ទំហំផ្ទុក 128GB = $320 និងរ៉េម 8GB + ទំហំផ្ទុក 128GB = $363 ហើយរ៉េម 8GB + ទំហំផ្ទុក 256GB = $406។

Nova 5i Pro អេក្រង់ទំហំ 6.26 អ៊ីញប្រភេទ IPS LCD ដែលអាចបង្ហាញក្នុងកម្រិត Full HD+ 2340 x 1080 ភិចសែល បង្កប់នូវប្រជុយមួយគ្រាប់នៅជ្រុងលើខាងឆ្វេង។ វាប្រើប្រាស់បន្ទះឈីប Kirin 810 ទំហំ 7nm ជាឈីប​កម្រិត​បង្គួរ Ram 6GB/8GB ខណៈទំហំផ្ទុក 128GB/256GB ហើយ​ដំណើរ​ការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android Pie 9.0។ ​ចំពោះថាមពលថ្មទំហំ 4000mAh ទ្រទ្រង់ឆ្នាំងសាកកម្លាំង 20W បាន ដែល​អាច​បញ្ចូលថ្មបាន 50 ភាគរយ ក្នុងរយៈពេល 30 នាទី។

សម្រាប់កាមេរ៉ា 4 គ្រាប់ (48MP + 8MP + 2MP + 2MP) នៅខាងក្រោយ និងខាងមុខវិញមាន 1 គ្រាប់​ទំហំ 32MP។ អំពីកាមេរ៉ាខាងក្រោយនេះ គ្រាប់ 48MP ជាកាមេរ៉ាគោល ចំណែកគ្រាប់ទីពីរ 8MP ជា​ប្រភេទ Ultrawide។ គ្រាប់ទីបី 2MP អាចថត Super Macro និងគ្រាប់ចុងក្រោយ 2MP សម្រាប់​ប្លង់​កាត់​ព្រាល។ អូនជ្រុយ nova 5i Pro មាន ៣ ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ ពណ៌បៃតងខ្ចី និងពណ៌ខៀវ៕