
គិតត្រឹមថ្ងៃនេះ គឺសល់ពេល 5 ថ្ងៃទៀតបានដល់ព្រឹត្តិការណ៍បង្ហាញខ្លួន Galaxy Note 10 Series ប៉ុន្តែមិនម្សិលមិញនេះ គេប្រះឃើញស្មាតហ្វូនជំនាន់ចុងក្រោយនេះ ដើរលេងតាមផ្លូវលើដៃនារីម្នាក់យ៉ាងសង្ហាទៅវិញ។
សម្រាប់នារីដែលបានកាន់ស្មាតហ្វូននេះ ប្រហែលអាចជាបុគ្គលិកម្នាក់ ដែលធ្វើការនៅក្នុង ក្រុមហ៊ុនយក្សខាងលើ អញ្ចឹងហើយ វាមិនមានអ្វីប្លែកនោះទេ ដែល Samsung ប្រគល់ផលិតផលរបស់ខ្លួន ឲ្យទៅបុគ្គលិកដើម្បី ប្រើប្រាស់សាកល្បង។
ទន្ទឹមនឹងនេះប្រហែលជា Samsung ចង់បង្ហាញដល់អ្នកគាំទ្រ ក៏ដូចជាបង្ហាញ ដល់មនុស្សគ្រប់គ្នាថា ថ្ងៃដែល Galaxy Note 10 ចេញផ្លូវការ កាន់តែខិតជិតមកដល់ ព្រមទាំងចង់ឲ្យអ្នក ដែលចាប់អារម្មណ៍ទាំងអស់ ត្រៀមខ្លួនទទួលយកវា។ ដូច្នេះសូមត្រៀម នៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2019៕