ត្រៀមហើយឬនៅ? ស្តេចកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 នឹងបង្ហាញខ្លួនឆាប់ៗនេះ!

ភ្នំពេញ​ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩៖ តាំងពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បានបង្ហាញ វីដេអូ Teaser អំពី ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ប៊ិច Samsung Galaxy Note 10 មក​បាន​កំពុងតែ​ធ្វើឱ្យ​ពិភពលោក​កក្រើក និង​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត។គួរបញ្ជាក់​ផងដែរ​ថា​កាលពីពេលថ្មីៗនេះ​វីដេអូ Teaser ថ្មី​មួយ​នៅក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង ដែលមាន​ប៊ិច​គូរ​ជា​រង្វង់ ហើយ​ក្លាយទៅជា​កាមេរ៉ា ព្រមទាំង​កាលបរិច្ឆេទ​នៃ​ការបង្ហាញ​វត្តមាន​ស្តេច​ស្មា​ត​ហ្វូ​ន​ប៊ិច​ជំនាន់​ថ្មី​របស់​ត្រកូល Galaxy ស៊េរី​ទំនើប​ចុងក្រោយ​ប្រចាំឆ្នាំ ២០១៩ នឹង​បង្ហាញ​ជា​ផ្លូវការ​នាពេលឆាប់ៗនេះ​នៅក្នុង​ទីក្រុង ញ៉ូ​វយ​ក ( New York) រដ្ឋ​ប្រ៊ូ​ឃ្លី​ន (Brooklyn) សហរដ្ឋអាមេរិក នៅ​ថ្ងៃ ពុធ ទី០៧ សីហា ឆ្នាំ ២០១៩ ត្រូវ​នឹង​ថ្ងៃ ទី០៨ សីហា ឆ្នាំ ២០១៩ ម៉ោង ៣ ទៀបភ្លឺ នៅ​ប្រទេស​កម្ពុជា​យើង។

ដូច្នេះ​អ្នកគាំទ្រ សាម​សុង ទាំងអស់​សូម​រង់​ចាំមើល​ទាំងអស់គ្នា​ថា​តើ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ប៊ិច Samsung Galaxy Note 10 ជំនាន់​ថ្មី​នេះ​នឹង​ភ្ជាប់​មកជា​មួយ​នូវ​លក្ខណៈពិសេស​អ្វីខ្លះ​នោះ​ខុសពី​ជំនាន់​មុន​ដោយ​តាមដាន​ទស្សនាការ​ផ្សាយ​ផ្ទា​ល់ពី​ទីក្រុង​ញូវយ៉ក​តាមរយៈ​បណ្តាញ​សង្គម​ដូចខាងក្រោម៖

–  វេ​ប​សាយ​ផ្លូវការ របស់​ក្រុមហ៊ុន​សាម​សុង ៖

www.samsung.com

–  ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​ក្រុមហ៊ុន​សាម​សុង ៖

www.facebook.com/SamsungCambodia

–  ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន Sabay ៖

https://www.facebook.com/SabayNewsOfficial/

–  ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន​ខេ​ម បូរី​ផត ៖

https://www.facebook.com/Camboreport/

–  ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន Khmernote ៖

https://www.facebook.com/Khmernote/

–  ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន​ទស្សនា​វ​ដ្តី អេ​ឡិច​ត្រូ​និ​ច ៖

https://www.facebook.com/eworldmagz/

សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​ថា​តើ​មាន​អ្វីដែល​អស្ចារ្យ ប្លែក ឡូយ​ខ្លះ!