
តាមដំណឹងថ្មីដែលទើបចុះផ្សាយបានបញ្ជាក់ថា ក្រុមហ៊ុន Huawei អាចនឹងបំពាក់កាមេរ៉ាក្រោយ 40MP ចំនួន 2 គ្រាប់លើស្មាតហ្វូន Mate 30 របស់ខ្លួន ដើម្បីប្រកួតប្រជែងលើទីផ្សារកាមេរ៉ាទូរស័ព្ទ។
ព័ត៌មាននេះ បានបែកធ្លាយចេញពីបញ្ជីពាណិជ្ជសញ្ញា ដែលស្នើរដោយ Huawei ទៅការិយាល័យកម្មសិទ្ធិបញ្ញា នៃសហភាពអឺរ៉ុប និងការិយាល័យកម្មសិទ្ធិបញ្ញា នៃចក្រភពអង់គ្លេស។ ក្នុងបញ្ជីក៏បានបង្ហាញនូវមុខងារពិសេស 2 ផ្សេងទៀត គឺ “Air Glass” និង “SuperSensing” ផងដែរ។ ដោយមុខងារ SuperSensing និយាយពីសេនស័រកាមេរ៉ា ហើយ Air Glass គឺជាស្រ្គីនកញ្ចក់ សម្រាប់ ការពារបន្ទះអេក្រង់ ដែលមិនធ្លាប់ឃើញមាន កាលពីមុននោះទេ។
កាមេរ៉ា 40MP គ្រាប់ទីមួយ អាចជា Cine Lens សម្រាប់ថតបែបធម្មតា ហើយមួយគ្រាប់ផ្សេងទៀត មានទំហំកាមេរ៉ាប៉ុនគ្នា និងជា Cine Lens ដូចគ្នា ប៉ុន្ដែប្រើសម្រាប់ការថត Ultra-Wide-Angle ។ យ៉ាងណាមិញ យើងនៅមិនអាចបញ្ជាក់ថា វាពិត ឬមិនពិតទេ លុះត្រា ថ្ងៃបង្ហាញខ្លួន Mate 30 មកដល់ ហើយជាទម្លាប់ Huawei តែងតែសម្ពោធស្មាតហ្វូននេះ នៅតែតុលា។ ដូច្នេះ សូមរង់ចាំ មើលថាវាពិតដូចព័ត៌មានចេញផ្សាយ ឬយ៉ាងណា?