
មកទៀតហើយ ស្រោមស្អាតៗ ប្លែកៗរបស់ Galaxy Note 10 ត្រូវបានគេចែករំលែក ពេញបណ្ដាញអ៊ីនធើណែត ទាំងប្រភេទការពារខាងក្រោយ និងបិទបើក។
ចំពោះស្រោមការពារទាំងនោះ ត្រូវបានគេដាក់ចេញជាមួយពណ៌ស្រស់ស្អាតថ្មីដូចជាខៀវខ្ចី (Aura Blue) និងក្រហមស្រស់ (Aura Red) ដែលអាចឲ្យដឹងថា Note 10 នឹងចេញពណ៌ទាំងនោះមកផងដែរ។
សូមរំឮកថា៖ ការបង្ហាញជាផ្លូវការនឹងធ្វើឡើងនៅក្នុងទីក្រុង ញ៉ូវយក ( New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក នៅថ្ងៃ ពុធ ទី 7 សីហា ឆ្នាំ 2019 ត្រូវនឹងថ្ងៃ ទី08 សីហា ឆ្នាំ 2019 ម៉ោង 3 ទៀបភ្លឺ ម៉ោងនៅប្រទេសកម្ពុជាយើង។ ដូច្នេះអ្នកគាំទ្រ សាមសុង ទាំងអស់សូមរង់ចាំមើលទាំងអស់គ្នាថាតើស្តេចកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 ជំនាន់ថ្មីនេះនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះនោះខុសពីជំនាន់មុនដោយតាមដានទស្សនាការផ្សាយផ្ទាល់ពីទីក្រុងញូវយ៉កតាមរយៈបណ្តាញសង្គមដូចខាងក្រោម៖
– វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖ www.samsung.com
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖ www.facebook.com/SamsungCambodia