វីដេអូចំនួន ៤ របស់ Samsung ប្រែឥតន័យ ខណៈ Apple អត់ខ្ចីខ្វល់ពីត្រឹមបញ្ចេញស្ព័តថ្មីអួតពីបន្ទះឈីប A11

គិត​មកដល់ពេលនេះ​មាន​រយៈ​ប្រហែល​មួយ​សប្ដាហ៍​ហើយ ដែល​ក្រុមហ៊ុន Samsung បាន​បញ្ចេញ​វីដេអូ​ស្ព័ត​ចំនួន ៤ ផ្សេងគ្នា​ឌឺដង​ដល់​ទូរស័ព្ទ iPhone របស់ Apple ហើយ​លើក​សរសើរ​ពី Galaxy S9/S9+ ហើយ​ថ្ងៃនេះ​Apple ក៏បាន​បញ្ចេញ​វីដេអូ​ស្ព័ត​មួយ​វិញ​ដែរ ប៉ុន្តែ​មិនមែន​​ជា​ការ​វាយបក​លើ Samsung នោះទេ។

វីដេអូ​ថ្មី​របស់ Apple គឺមាន​បង្អួត​ពី​សមត្ថភាព​បន្ទះ​ឈី​ប A11 Bionic ដែល​បំពាក់​លើ iPhone ជំនាន់​ចុងក្រោយ។ ជាមួយ​បន្ទះ​ឈី​ប​នេះ​អ្នកប្រើប្រាស់​អាច​ទទួលបាន​បទពិសោធន៍​ប្រើប្រាស់​ដែល​គ្មាន​ភាពរអាក់រអួល ជាពិសេស​ពេល​លេង​ហ្គេម​ទៅវិញ។

 

ការមិន​អើពើរ​នេះ ត្រូវបាន​គេ​មើលឃើញថា វា​រឹត​កាន់តែ​ធ្វើ​ឲ្យ Samsung ឈឺ​មួយកម្រិត​ទៀត ខណៈ​ខំ​បញ្ចេញ​វីដេអូ​ឌឺ​គេ​ប៉ុណ្ណឹង​ហើយ បើ​គ្មានអ្វី​ឈឺ​បន្តិច​បែបនេះ៕