
ភ្នំពេញ៖ ក្រោយគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយព្រឹត្តិការណ៍ដ៏កក្រើកអស្ចារ្យ និងភ្ញាក់ផ្អើលបំផុតនៅក្នុងទីក្រុងញ៉ូវយក ( New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក កំពូលស្មាតហ្វូន Samsung Galaxy Note 10 | 10+ បានហោះមកដល់ខ្មែរ កាលពីព្រឹកថ្ងៃទី ០៨ ខែសីហា ខណៈនៅអាមេរិក ត្រូវនឹង ម៉ោង ៤ រសៀលថ្ងៃពុធទី០៧ សីហា ឆ្នាំ ២០១៩ ។
ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់មកជួបជុំគ្នាទាំងអស់ ដើម្បីធ្វើការទស្សនានូវការផ្សាយផ្ទាល់នៅ ផ្សារទំនើប អ៊ីអន ភ្នំពេញ ជាន់ផ្ទាល់ដី Lively Plaza ដើម្បីធ្វើជាសក្ខីភាពនៃការបង្ហាញជាសាកលនូវ ស្តេចកំពូលស្មាតហ្វូន ដ៏ជាទីមោទនៈបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលពិភពលោកទាំងមូលកំពុងរង់ចាំនេះយ៉ាងអន្ទះសារ។
កំពូលស្មាតហ្វូន Galaxy Note 10 | 10+ មានភាពខុសគ្នាច្រើន មិនត្រឹមតែមានរាងស្អាត ឡូយ ទាន់សម័យ និងទាក់ទាញ ការបន្ថែមកាមេរ៉ាច្រើជាងមុន និងច្បាស់ជាងមុន ជាមួយអេក្រង់ធំជាងមុន និងថាមពលថ្មធំកាន់តែខ្លាំងជាងមុនប៉ុណ្ណោះទេ ហើយថែមទាំងបំពាក់ជាមួយនឹងបច្ចេកវិទ្យា Ultrasonic Fingerprint on screen កាមេរ៉ាមុខដ៏លេចធ្លោចំកណ្តាលអេក្រង់ (A single central punch-hole camera) យ៉ាងល្អបំផុត និងលក្ខណៈពិសេសអស្ចារ្យជាច្រើនទៀតសម្រាប់បទពិសោធន៍ថ្មីដែលមិនធ្លាប់មានក្នុងកំណត់ត្រាប្រចាំឆ្នាំ ២០១៩ នេះផងដែរ ។
លោក រតនា សោភ័ណ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងឆ្នាំ ២០១៩ នេះយើងពិតជាមានមោទនភាពក្រៃលែងក្នុងការដាក់បង្ហាញនូវស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ នាពេលនេះនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន។ យើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា Samsung Galaxy Note 10 | 10+ ប្រចាំឆ្នាំ ២០១៩ នេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរកនូវស្តេចកំពូលស្មាតហ្វូន ដ៏ល្អឥតខ្ចោះ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ” ។
អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតនោះ ស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ នឹងបើកឱ្យកម្ម៉ង់ទិញទុកមុន (Pre-order) សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៨ សីហា ដល់ ថ្ងៃទី ១៨ សីហា ឆ្នាំ ២០១៩ ជាមួយនឹការថែមជូន ២ ជម្រើសយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៖
* Galaxy Note10: (មានតែពណ៌ប្រាក់ប៉ុណ្ណោះ) តម្លៃ $៨៩៩ ថែមជូន Galaxy Buds តម្លៃ $១២៩ ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $១៣២ និងអ៊ីនធឺណេត ១៨០GB ដោយឥតគិតថ្លៃ!
* Galaxy Note10+: មាន ៣ ពណ៌ (ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ស) តម្លៃ $១,០៥៩ ថែមជូនការ Upgrade ទៅ ៥១២GB; ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $៣៣០ និងអ៊ីនធឺណេត ១៨០ GB ដោយឥតគិតថ្លៃ!
ដូច្នេះកុំនៅបង្អង់យូរសូមអញ្ជើញទៅហាងដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នកបំផុត។ សូមប្រញាប់មកទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ ដំបូងបំផុតឱ្យបានមុនគេនៅថ្ងៃនេះភ្លាមទៅ!
* លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត