Microsoft រក​ឃើញ​ចំណុច​ខ្សោយ​ថ្មី ដែល Hacker អាច​វាយ​លុក​ប្រព័ន្ធ Windows បាន

អាមេរិក៖ ថ្មីៗ ក្រុមហ៊ុន Microsoft បាន​បង្ហាញ​ពី​ចំណុច​ខ្សោយ​ទាក់ទង​នឹង​ការ​វាយ​ប្រហារ​តាម​រយៈ​ស៊ីភីយូ(CPU) នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ (Windows OS) ដែល​ក្រុម Hacker អាច​ធ្វើ​ការ​វាយ​លុក​បាន។

ចំណុច​ខ្សោយ​ផ្នែក​សុវត្ថិភាព​មួយ​នេះ អាច​ប៉ះពាល់​ទៅ​លើ​កុំព្យូទ័រ​ដែល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ ៦៤​ប៉ីត (Windows 64-bit) ដែល​ដំណើរ​ការ​ដោយ​ប្រភេទ​ស៊ីភីយូ(CPU) អ៊ីន​ថែល (Intel) និង​អេអ៊ែមឌី(AMD) គឺ​អាច​ឱ្យ​អ្នក​វាយ​ប្រហារ (Attacker) ចូល​ទៅ​ទាញយក ពាក្យសម្ងាត់ (Password) ការ​សន្ទនា​ឯក​ជន(Private Conversation) និង​ព័ត៌​មាន​ផ្សេង​ៗ​ទៀតនៅក្នុង​ប្រព័ន្ធប្រតិបត្តិ​ការ​ឃើណែលរបស់​វីនដូ (Operating System Kernel)។

ក្រុមហ៊ុន Microsoft បាន​ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ការពារ​ពី​ការ​វាយ​ប្រហារនេះ កាលពីថ្ងៃទី៩ ខែកក្កដា ប៉ុន្តែ​ពុំ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​រហូត​ដល់ ថ្ងៃទី៦ ខែសីហា ដើម្បី​ទុក​ឱកាស​ឱ្យអ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព និង​ដើម្បី​ជៀសវាង​អ្នក​វាយ​ប្រហារ​ខ្លះ​ដឹង​ពី​ចំណុច​ខ្សោយ​នេះ។
ដូច្នេះ​សូម​លោកអ្នកធ្វើ​បច្ចុប្បន្នភាព ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ​ជា​បន្ទាន់ ដើម្ប​កាត់​បន្ថយ​និង​ប្រឆាំង​ទៅ​នឹង​ការ​វាយ​ប្រហារ​ប្រភេទ​ CPU SWAPGS Attack៕