ស្មាតហ្វូន Gamer របស់ Asus និង Xiaomi មកដល់ខ្មែរក្នុងថ្ងៃដំណាល់គ្នា

ភ្នំពេញ៖ ប្រមាណ ២ សប្ដាហ៍ក្រោយបង្ហាញខ្លួននៅទីផ្សារបរទេស កំពូលស្មាតហ្វូន Gamer ទាំង Black Shark 2 Pro និង ROG Phone 2 ជំនាន់ថ្មីបានឈានជើងជាន់ទីផ្សារកម្ពុជា ក្នុងថ្ងៃដំណាល់គ្នា ដែលធ្វើឲ្យអ្នកចូលចិត្តលេងហ្គេមនាំគ្នាជ្រួលជ្រើមមិនតិច។

Black Shark 2 Pro

ស្មាតហ្វូនទាំង ២ ត្រូវបានដាក់លក់ក្នុងតម្លៃរៀងខ្ពស់បន្តិចពីផ្សារស្រុកក្រៅ ខណៈ Black Shark 2 Pro ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៦៩៩ ដុល្លារសម្រាប់ទំហំ RAM ១២GB ទំហំផ្ទុក ១២៨ GB ហើយ ROG Phone 2 ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៦៧៩ ដុល្លារ សម្រាប់ទំហំ RAM ៨GB ទំហំផ្ទុក ១២៨GB។

ROG Phone 2

ចំពោះស្មាតហ្វូន Black Shark 2 Pro និង ROG Phone 2 សុទ្ធតែត្រូវបំពាក់ជាមួយនឹងបន្ទះឈីបជំនាន់ថ្មី Snapdragon 855+ ដូចគ្នា៕