
ខណៈនៅសល់ពេលត្រឹមមួយសប្ដាហ៍ Samsung បានបង្ហើបអំពីលក្ខណៈសម្បត្តិពិសេសដំបូងរបស់ Galaxy Note 9 ហើយ ដោយវីដេអូទី ១ នេះគឺផ្ដោត ទៅ លើថាមពលថ្ម របស់ Galaxy Note 9 ដែលវាមានចំណងជើងថា «Batter Can’t keep up? A lot can change in a day» ចង់បង្ហាញថា ថ្មប្រើមិនទាន់គ្រប់មែនទេ? ការផ្លាស់ដ៏ធំនិងមកដល់ឆាប់ៗ នៅថ្ងៃទី ០៩ សីហា ២០១។
នៅក្នុងវីដេអូខាងលើនេះ Samsung ក៏ឈ្លៀតបាញ់ Apple ផងដែរ ដោយយើងឃើញ វីឌីអូបង្ហាញអំពីទូរស័ព្ទមួយគ្រឿង ដែលមានផ្ទៃអ៊ីធើហ្វេស ដូចជា iOS ខ្លះៗត្រង់ផ្នែកមួយចំនួន ប៉ុន្តែនៅពេលដែលចាំបាច់ ស្របពេលដែលថាមពលថ្មនៅសល់តិច យើងត្រូវទំលាក់កម្រិតពន្លឺថយមកទាបបំផុតហើយ ហើយបិទមុខងារនានាទាំងអស់ ដើម្បីសន្សំថ្ម។ ប៉ុន្តែជាចុងក្រោយ ថាមពលថ្មតិចរបស់វា នៅតែទាញយកខ្សែសាកចល័តមកមិនទាន់ដដែល ធ្វើឲ្យកិច្ចការណាត់ជួបបន្ទាន់របស់អ្នកមានភាពរអាក់រអួលដដែល។
Galaxy Note 9 អាចនឹងមានថាមពលថ្មដល់ទៅ ៤,០០០ មីលីអំពែ ដែលរំពឹងថា នឹងមានសមត្ថភាពខ្លាំងជាងមុនច្រើន ហើយក្រុមហ៊ុនបញ្ចេញវីដេអូថាមពលថ្មនេះមុនគេ អញ្ចឹងវាប្រកដជាទូរសព្ទដែលមានថាមពលប្រើប្រាស់ល្អមិនខាន។ ចំណែកលក្ខណៈសម្បត្តិ និងមុខងាថ្មីៗមួយចំនួនទៀត ខេមបូរីផត នឹងចុះផ្សាយជូនដល់ប្រិយមិត្តបន្ថែម៕