តម្លៃ Galaxy Note9 ត្រូវបានគេបង្ហាញនៅប្រទេសឥណ្ឌូណេស៊ី មុនថ្ងៃសម្ពោធ

ក្រោយពីក្រុមហ៊ុន Samsung បានបញ្ចេញនូវវីដេអូខ្លីស្ដីពី Galaxy Note9 ជាដំបូងកាលពីពេលថ្មីៗនេះ កាលពីថ្ងៃម្សិលមិញនេះ ដំណឹងតម្លៃរបស់ទូរស័ព្ទមិនទាន់បង្ហាញខ្លួនមួយនេះ ត្រូវបាន​គេចែក​ចាយ​ពេញ​បណ្ដាញ​អ៊ីនធើណិត មកប្រភពពីប្រទេសឥណ្ឌូណេស៊ី ខណៈរូបរាងពិតប្រាកដរបស់វានឹងត្រូវ​ប្រកាស​ចេញ ជា​ផ្លូវការ​នៅ​ថ្ងៃទី ៩ ខែសីហា​ខាងមុខនេះ។

តាមរយៈ​រូបភាព​បង្ហាញថា Galaxy Note9 ទំហំ ១២៨ GB មានតម្លៃ​ចាប់ពី​ប្រមាណ ៩៣៦ ដុល្លារ ចំណែក​ទំហំ ៥១២ GB មានតម្លៃ​ដល់​ប្រមាណ ១ ២១៤ ដុល្លារ ឯណោះ។ ​ចំពោះ​ប្រទេស​ឥណ្ឌូណេស៊ី​មានការ​ផ្ដល់ជូន​ពិសេស ដោយ​រាល់​ការ​កុម្ម៉ង់​ទិញ Galaxy Note9 នឹងមាន​ផ្ដល់ជូន​ទូរទស្សន៍​ដោយ​ឥតគិតថ្លៃ​ទៀតផង។ យ៉ាងណាមិញ យើងមិនទាន់ហ៊ានធ្វើការសន្និដ្នានជាក់លាក់ណាមួយនៅឡើយទេស្ដីអំពីតម្លៃ និងរូបរាងរបស់ Note 9 ខណៈក្រុមហ៊ុនមិនទាន់ប្រកាសជាផ្លូវការ៕