
រន្ធតូចមួយដែលនៅលើកំពូលស្មាតហ្វូនត្រកូល Note បានធ្វើឲ្យអ្នកប្រើប្រាស់មានការចាប់អារម្មណ៍ ខណៈអ្នកយល់ថាជារន្ធ IR Blaster សម្រាប់ប្រើប្រាស់ បញ្ជាទៅលើគ្រឿងអេឡិចត្រូនិច ហើយអ្នកខ្លះទៀតយល់ថាសេនស័រថ្មីអ្វីមួយ។
ជាមួយនឹងចម្ងល់ទាំងនេះ ត្រូវបានវេសាយមួយធ្វើការបកស្រាយ ថាវាមិនដូចអ្វីដែលអ្នកគាំទ្រគិតនោះទេ។ ការពិតទៅរន្ធនោះ ជារន្ធបំពងសំឡេងទី ២ ដែលក្រុមហ៊ុនដាក់វាមក ដើម្បីជំនួយដល់ការបញ្ចេញសំឡេងឲ្យកាន់តែពិរោះ បន្ថែមពីលើរន្ធធំមួយដែលនៅផ្នែកខាងក្រោម។
ដោយឡែក ចំពោះរន្ធ IR Blaster ត្រូវបាន Samsung លុបបំបាត់វាចោលយូរមកហើយ ព្រោះថាក្រុមហ៊ុនមិនចង់យកបច្ចេកវិទ្យាមិនទាន់ជំនាន់នោះមកប្រើប្រាស់ឡើង នៅលើស្មាតហ្វូនកំពូលរបស់ខ្លួននោះទេ៕