
ជាទូទៅអ្នកប្រើប្រាស់ទូរស័ព្ទមួយចំនួនមិនសូវជាចង់ Update ប្រព័ន្ធប្រតិបត្តិការថ្មីភ្លាមៗទេ ពេល ក្រុមហ៊ុនផលិតទូរស័ព្ទដាក់ឲ្យមានការ Update ម្ដងៗ ក្រោមហេតុផលថា គ្មានភាពចាំបាច់ ប្រើបានចេះតែប្រើទៅ ឬមិនចង់តែម្ដងក៏មាន។
យ៉ាងណាមិញ ការគិតដូច្នេះវាជារឿងមិនត្រូវទេ ព្រោះថាការ Update ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី ធ្វើឡើងដើម្បីការពាររាល់ទិន្នន័យរបស់ពួកគេដូចជា សារផ្ទាល់ខ្លួន និងរូបថតជាដើម ដែលអាចនឹងត្រូវបានគេលួច ក្រោយក្រុមហ៊ុនផលិត OS រកឃើញថា OS ជំនាន់ចាស់មានចន្លោះប្រហោង ឬមានបញ្ហាត្រូវកែសម្រួលបន្ថែម។ បញ្ហាបច្ចេកទេសមួយ ដែលប៉ះពាល់ដល់ប្រព័ន្ធ Bluetooth បានបង្កឲ្យមានហានិភ័យ ខណៈក្រុម Hacker អាចជ្រៀតចូលក្នុងទូរស័ព្ទ ហើយលួចយកទិន្នន័យរបស់យើងបាន។ អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple, Google និងក្រុមហ៊ុន Intel សុទ្ធតែមានហានិភ័យទាក់ទងនឹងបញ្ហាខាងលើ នេះបើយោងតាមការបញ្ជាក់ពីលោក Carnegie Mellon ក្រុមអ្នកជំនាញឆ្លើយតបភ្លាមៗទាក់ទឹងបញ្ហាកុំព្យូទ័រ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Apple បានបញ្ចេញកំណែ update ថ្មី iOS 11.4 សម្រាប់ iPhone ចំណែកឯក្រុមហ៊ុន Intel បានធ្វើការអភិវឌ្ឍន៍ប្រព័ន្ធ Bluetooth របស់ខ្លួននៅលើប្រតិបត្តិការ Windows រីឯក្រុមហ៊ុន Google ក៏បាន update ដូចគ្នាទាំងប្រតិបត្តិការ ChromeOS និង Android៕