ថេប្លេតថ្មីមួយនឹងត្រូវបានបង្ហាញខ្លួនក្នុងថ្ងៃតែមួយជាមួយ Galaxy Note 9

ក្រៅពីទូរស័ព្ទ Galaxy Note 9 ក្រុមហ៊ុន Samsung ក៏មាន Tablet ជំនាន់ថ្មីមួយម៉ូឌែលទៀតផងដែរ គ្រោងបង្ហាញខ្លួនរួមគ្នា ដែលវាត្រូវបានគេបង្ហើបថាជា Galaxy Tab S4 រាងថ្មី សមត្ថភាពថ្មី។

ថេ​ប្លេ​ត Tab S4 និង​ស្មា​ត​ហ្វូ​ន Note9 សុទ្ធតែ​អាច​ប្រើប្រាស់​ជាមួយនឹង​ប៊ិក S Pen ដែល​ផ្តោតទៅលើ​ផលិតកម្ម​បាន​ច្រើន ដូចនេះ​ការប្រកាស​បង្ហាញ​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ទាំងពីរ​នេះ​ក្នុងពេល​ជាមួយគ្នា​នោះ​គឺជា​អ្វីដែល​ក្រុមហ៊ុន Samsung ចង់​ធ្វើ។ តាមការ​បញ្ជាក់ពីប្រភពព័ត៌មាន ថេ​ប្លេ​ត Galaxy Tab S4 នឹង​ភ្ជាប់​ទៅកាន់​ម៉ូនីទ័រ​តាមរយៈ​រន្ធ USB-C port សម្រាប់​បទពិសោធន៍​នៃ​ការប្រើប្រាស់ DeX។ យ៉ាងណាមិញ យើងមិនទាន់មាន​ដំណឹង​អ្វី​ផ្សេង រួមនឹងលក្ខណៈសម្បត្តិនៃថេប្លេតនេះនៅឡើយទេ៕