ទីបំផុត WhatsApp បញ្ចេញមុខងារដោះសោដោយការស្កេនក្រយៅដៃលើស្មាតហ្វូន Android ហើយ

បន្ទាប់ដាក់ចេញមុខងារសុវត្ថិភាពតាមការស្កេនក្រយៅលើប្រព័ន្ធប្រតិបត្តិការ iOS តាំងពីខែកុម្ភៈ ពេលនេះ កម្មវិធី WhatsApp បានដាក់ចេញជំនាន់ Bata សម្រាប់ប្រព័ន្ធ Android ដែលហើយ។

អ្នកប្រើប្រាស់អាចធ្វើការ Update ទៅកាន់ជំនាន់ Beta ដែលមានលេខ WhatsApp 2.19.221 ហើយចូលទៅកាន់ Settings > Account > Privacy > Fingerprint lock ហើយចុចបើក មុខ​ងារ​នោះឲ្យដំណើរការ។ ក្រោយពេលបើកដំណើររួច កម្មវិធីនឹងតម្រូវឲ្យចុចស្កេនគ្រប់​ពេលអ្នក​ចង់​ប្រើកម្មវិធី WhatsApp។ អ្នកក៏អាចកំណត់ឲ្យកម្មវិធីចាក់សោស្វ័យប្រវត្តិ ក្រោយ 1 នាទី ឬ 30 នាទី។ ករណីភ្លាមៗ ពេលអ្នកត្រូវការចុចបើកម្ដងទៀត វាមិនតម្រូវឲ្យធ្វើការស្កេនទេ៕