Gameloft បង្ហាញភាពជោគជ័យថ្មីលើហ្គេមប្រណាំងឡាន Asphalt 9

ហ្គេម​ប្រណាំង​ឡាន​ថ្មី​ស៊េរី Asphalt ​ថ្មីៗ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​លេង​បាន ក្រោម​ឈ្មោះ Asphalt 9 : Legends ហើយ​វា​នឹង​អាច​លេង​បាន​នៅ​លើ iOS platform របស់ Apple, Android platform របស់ Google និង Windows platform របស់ Microsoft ផង​ដែរ។ Gameloft បាន​បន្ថែម​រថយន្ត​ល្បឿន​លឿន​ប្រភេទ super car ប៉ុន្មាន​ម៉ូដែល​រួម​មាន McLaren P1m, Bugatt Chiron និង​ជាច្រើន​ទៀត។

ហ្គេម​ប្រណាំង​ឡាន​ថ្មី​នេះ ត្រូវ​បាន​បញ្ចូល​នូវ​មុខងារ​ពិសេស​ដល់​ super cars រឹតតែ​ផ្ដល់​បទពិសោធន៍​បំផុត​សម្រាប់​ការ​ប្រណាំង​ល្បឿន​ដូច​ផ្លេកបន្ទោរ។ ជាមួយ​ហ្គេម Asphalt ចេញ​ថ្មី​នេះ នឹង​អាច​ឱ្យ​អ្នក លេង​បាន​យ៉ាង​ជក់ចិត្ត ល្បឿន​កាន់តែ​លឿន​កប់ ទាំង​នៅ​លើ​ជម្រើស​ប្រណាំង Road Solo ឬ​ការ​ប្រកួត Asphalt community ​ដោយ​អ្នក​លេង​អាច​មាន​ច្រើន multifplayer mode ដល់ ៨នាក់​ក្នុង​មួយ​ប្រកួតៗ។

Asphalt 9: Legends ថែមទាំង​បាន​បញ្ចូល​បទពិសោធន៍ multiplayter ថ្មី​ជាមួយ Clubs, មុខងារ social feature ​អាច​ឱ្យ​អ្នក​លេង ចាប់​ក្រុម ដើម្បី​សហការ​គ្នា​ប្រកួត​យក​ពាន។ អ្នក​អាច​ស្វែងយល់​មុខងារ​លំអិត​បន្ថែម​ពី​ហ្គេម​ប្រណាំង​ឡាន Asphalt 9 : Legends ​ដោយ​ចូល​ទៅ​ឆែល​មើល​ការ​ណែនាំ​ពី app ផ្ទាល់​នៅ​លើ​ទាំង​នៅ​លើ App Store, Play Store និង Windows Store។ Asphalt 9 : Legends ពេល​នេះ​មាន​ឱ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ ហើយ​អ្នក​លេង​ក៏​អាច​ទិញ feature ដើម្បី​បង្កើន​លក្ខណៈ​ពិសេស​របស់​ឡាន​ប្រណាំង​សំណព្វ​ចិត្ត​របស់​ខ្លួន​បាន​ផង​ដែរ។

 

បើគិតមកត្រឹមថ្ងៃ​នេះ គឺទើបបាន 1 សប្តាហ៍ប៉ុណ្ណោះ ដែលហ្គេម Asphalt 9 ត្រូវបានដាក់អោយទាញយក នៅលើ App Store និង Play Store ចំនួនអ្នកទាញយកមកលេងលើស្មាតហ្វូន កើនរហូតដល់ទៅជាង 4 លាននាក់ឯណោះ (បើធៀប​ជាមួយ Asphalt 8 ក្នុងរយៈពេល 1 សប្តាហ៍ដូចគ្នា)៕