មាន Ford Fiesta លែងខ្វល់ពីរឿងកកស្ទះក្នុងក្រុងទៀតហើយ

ការកកស្ទះចរាចរណ៍ក្នុងក្រុងតែងធ្វើឲ្យការបើកបរក្នុងក្រុងមានភាពធុញទ្រាន់ និងចំនាយពេលវេលាយូរ។ យ៉ាង​ណា​មិញ​ ការជ្រើសរើសរថយន្តសម្រាប់បើកបរក្នុងក្រុងវាពិតជាមានសារៈសំខាន់ណាស់។ ថ្ងៃនេះយើងសូមណែនាំនូវរថយន្ត​ខ្នាតតួចមួយប្រភេទគឺរថយ​ន្ត Ford Fiesta ជារថយន្តដែលមានរាងតូចតែឆ្លាតធ្វើឲ្យការបើកបរកាន់តែមានភាព​រីករាយ និងធានាបាននូវផាសុកភាពសម្រាប់អ្នកបើកបរ រួមជាមួយនឹងសមត្ថភាពមិនចាញ់រថយន្តធំៗនោះទេ ម៉្យាងដោយសារវាមានរាងតូចធ្វើឲ្យការបើកបរក្នុងទីក្រុងកាន់តែមានភាពងាយស្រួល។

ថ្វីត្បិតរថយន្ត Ford Fiesta​​ បំពាក់ដោយកម្រិតម៉ាស៊ីន 1.0L ក៏ដោយ តែដោយសាររថយន្តនេះប្រើប្រភេទម៉ាស៊ីន Ecoboost ដែលមាន Horse Power 125hp ធ្វើឲ្យ Ford Fiesta មានកម្លាំងខ្លាំង ជួយសន្សំសំចៃប្រេង និងកាត់បន្ថយការប៉ះពាល់ដល់បិរស្ថានទៀតផង។ Ford Fiesta​ 2018 សក្តិសមបំផុតជាមួយ​អ្នកដែលចូលចិត្តរថយន្តខ្នាតតូចតែមានបច្ចេកវិទ្យាទំនើបៗ​ជា​ច្រើន​ជួយសម្រួលដល់ការបើកបរប្រចាំថ្ងៃ។ ជាមួយរូបរាងតូចស្រស់ស្អាតគួរឲ្យទាក់ទាញ Ford Fiesta ភ្ជាប់មកជាមួយចង្កៀងមុខដែល បិទបើកពន្លឺដោយស្វ័យប្រវត្តិដែលផ្ដល់ភាពងាយស្រួលមែនទែនសម្រាប់ការបើកបរនៅទីងងឹត។

Ford Fiesta បានរចនាឡើងបែបស្ព័រ​ដែលមើលទៅមានភាពស្រស់ស្អាតមែនទែន។ មិនតែប៉ុណ្ណោះនៅផ្នែកខាងក្រោយរថយន្ត Ford Fiesta ក៏មានបំពាក់ទៅដោយសេនសឺខាងក្រោយចំនួន 4 គ្រាប់សម្រាប់ជំនួយក្នុងការចូលចតផងដែរ។

ថ្វីត្បិតតែរថយន្តនេះមានរាងតូចពិតមែនតែផ្នែកខាងក្នុងធំទូលាយអាចដាក់ឥវ៉ាន់បានច្រើនមិនដូចរថយន្តខា្នតតូចដទៃនោះទេ។

រថយន្ត Fiesta ប្រើសោរប្រភេទ Smart Key ដែលអាចបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ និងប្រើចង្កូត​បូមអេឡិចត្រូនិចធូរងាយស្រួលបើកបរ​ ធ្វើឲ្យមានភាពកាន់តែងាយស្រួលនៅពេលបត់បែនជាពិសេសគឺសម្រាប់នារីៗតែម្ដង។ ​

លើសពីនេះ Fiesta បំពាក់ដោយបច្ចេកវិទ្យា​ Ford SYNC ដែលអាចបញ្ជាដោយសម្លេង ​អាច​ជួយសម្រួល​ការ​ទទួល​និង​ហៅ​ទូរសព្ទ​ចេញ​ពេល​កំពុង​បើកបរ​ ​រួម​នឹង​ងាយ​ស្រួល​ភ្ជាប់ជាមួយ​ការ​កម្សាន្ត​ និងតន្ត្រី​​ពី​ស្មាតហ្វូនផងដែរ​។

កាន់ឆ្លាតវៃជាមួយផ្លិតទឹកអូតូដែលធ្វើឲ្យរថយន្តនេះអាចបក់យឺតឬលឿនអាស្រ័យលើកម្រិតទឹកភ្លៀង។

Fiesta 2018​ ក៏​មាន​បំពាក់ប្រព័ន្ធដោយចាប់​ហ្រ្វាំង​បន្ទាន់ ​ABS និង EBA ​ប្រព័ន្ធ​ទប់លំនឹងពេលបើកបរលើផ្លូវកោងនិងរអិល និងបញ្ចៀសការក្រឡាប់ ​ESP​ ​និង​បច្ចេកវិទ្យា​ Hill Launch Assistជំនួយ​​ពេល​ឡើង​ចំណោត​មិន​ឲ្យរថយន្តរអិល​មក​ក្រោយរយៈពេល ៣វិនាទីទោះមិនជាន់ហ្រ្វាំង។

ដូចនេះយើងឃើញថា Ford Fiesta គឺជាជម្រើសរថយន្តមួយដ៏ល្អ និងស័ក្ដសមបំផុតសម្រាប់ការបើកបរសម្រាប់ស្ថានភាពក្នុងទីក្រុង។