
ភ្នំពេញ៖ ការដាក់លេខសម្ងាត់ (Password) តែមួយមុខមិនអាចធ្វើឲ្យគណនី Facebook របស់យើងមានសុវត្ថិភាពនោះទេ ខណៈក្រុម Hacker នាពេលបច្ចុប្បន្នមានសមត្ថភាពកាន់តែខ្លាំង ដោយប្រើគ្រប់វិធីសាស្រ្ដ ធ្វើយ៉ាងណា ដើម្បីចូលទៅគ្រប់គ្រងគណនីអ្នកប្រើប្រាស់ ដែលគេចង់បាន។
ក្នុងមួយឆ្នាំៗ មានគណនី Facebook រាប់លានគណនីត្រូវបានលួចគ្រប់គ្រង ដោយពួក Hacker តាមរយៈសកម្មភាពមួយចំនួនរបស់អ្នកប្រើប្រាស់ទាក់ទងនឹងការចុចលើ Link ឬកម្មវិធីប្លែកៗ ចេញពីគណនី Facebook ដែលជាផ្លូវឈានទៅរកការលួច។
ដើម្បីការពារការលួចនេះ ក្រុមហ៊ុន Facebook បានដាក់ចេញនូវមុខងារមួយឲ្យឈ្មោះថា Two-Factor Authentication ឬក៏ 2FA គឺជាលក្ខណៈសុវត្ថិភាពដែលអាចជួយការពារគណនី Facebook របស់អ្នកបន្ថែមពីលើពាក្យសម្ងាត់ធម្មតា។ ពេលកំណត់មុខងារនេះហើយ Facebook នឹងផ្ញើសារ និងលេខកូដមួយ ដើម្បីបញ្ជាក់ការប្រើប្រាស់។
ប្រសិនបើអ្នកប្រើប្រាស់ 2FA ហើយ អ្នកនឹងត្រូវបានទាមទារឲ្យបញ្ចូលនូវលេខកូដសុវត្ថិភាព ឬបញ្ជាក់ការចូលប្រើប្រាស់របស់អ្នកនៅពេលដែលនរណាម្នាក់ព្យាយាមចូលគណនី Facebook ពីកុំព្យូទ័រ ឬទូរស័ព្ទដៃដែលយើងមិនស្គាល់។ អ្នកក៏អាចទទួលបានការដាស់តឿនផងដែរ នៅពេលនរណាម្នាក់ព្យាយាមចូលពីកុំព្យូទ័រដែលយើងមិនស្គាល់។
ដើម្បីចូលទៅកំណត់មុខងារនេះ លោកអ្នកត្រូវចូលទៅរូបសញ្ញាព្រួញចុះក្រោមតូចនៅជ្រុងខាងស្ដាំដៃ ដើម្បីបង្ហាញផ្ទាំង Settings ហើយសូមចុចទៅលើពាក្យ “Settings” បន្ទាប់មកសូមចុចទៅលើចុចលើពាក្យ “Security” ដែលនៅខាងឆ្វេង ហើយសូមស្វែងរកពាក្យ Use two-factor authentication ដើម្បីចុចទៅលើចុចលើពាក្យ “Edit” ដូចរូបខាងក្រោម។
នៅក្នុងទំព័រ Settings ដែលបានបង្ហាញនូវមុខងារចំនួនប្រាំមួយ នៅត្រង់មុខងារ Code generator ដោយចុចលើពាក្យ “Set up” ដើម្បីដាក់អោយដំណើរការមុខងារលេខកូដសំងាត់ដោយស្វ័យប្រវត្តិ ដូចរូបខាងក្រោម។
បើកកម្មវិធីហ្វេសប៊ុកក្នុងទូរស័ព្ទដៃរបស់អ្នក ហើយចុចត្រង់សញ្ញាត្រេបីដងដែលស្ថិតនៅខាងលើនៃជ្រុងខាងស្ដាំដៃនៃកម្មវិធីហ្វេសប៊ុកនេះ បន្ទាប់មកសូមស្វែងរកពាក្យ “Code Generator” ដើម្បីទទួលបានលេខកូដសម្ងាត់ដោយស្វ័យប្រវត្តិ។
បញ្ជូលលេខកូដសំងាត់ដោយស្វ័យប្រវត្តិផ្ទៀង ផ្ទាត់ ហើយនឹងចុចលើពាក្យា “close” ដើម្បីដាក់ឲ្យដំណើរការមុខងារមួយនេះ ដូចរូបភាពខាងក្រោម។
ពេលក្រោយមកទៀត នៅពេលដែលអ្នកព្យាយាមធ្វើការ log-in ចូលគណនី Facebook អ្នកនឹងឃើញនូវផ្ទាំងមួយដូចខាងក្រោម (បន្ទាប់ពីអ្នកដាក់នូវ username និង password របស់អ្នក)៕
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមពីមុខងារ Two-Factor Authentication