
ភ្នំពេញ៖ ក្រោយទូរស័ព្ទ Nokia 4.2 ពណ៌ខ្មៅបានចេញលក់មួយរយៈជាមួយនឹងការ គាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់ ពេលនេះក្រុមហ៊ុន Nokia បានសម្រេចនាំចូលជម្រើសពណ៌ផ្កាឈូកមួយទៀតហើយ សម្រាប់អ្នកប្រើប្រាស់ដែលចង់បានពណ៌ប្លែក ជាពិសេសសុភាពនារីតែម្ដង។
តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន Nokia ប្រចាំកម្ពុជា បានឲ្យដឹងថា ទូរស័ព្ទ Nokia 4.2 ពណ៌ផ្កាឈូកនេះបានមកដល់ទីផ្សារកម្ពុជា យើងប៉ុន្មានថ្ងៃហើយ។ សម្រាប់ពណ៌ថ្មីនេះ គឺមានភាពស្រស់ស្អាត និងទាក់ទាញបំផុតពេលកាន់ប្រើក្នុងដៃ ជាពិសេសសម្រាប់សុភាពនារីសម័យថ្មី។
សម្រាប់ពណ៌ថ្មីនេះ ត្រូវបានក្រុមហ៊នដាក់លក់ក្នុងតម្លៃ 155 ដុល្លារ ដោយមានថែមជូនអាវភ្លៀងមួយក្នុងឱកាសមកដល់ថ្មី។ ស្មាតហ្វូននេះ មានតួខ្លួនត្រូវបានបំពាក់មកជាមួយកញ្ចក់ទាំងមុខ និងផ្នែកខាងក្រោយ លើអេក្រង់ទំហំ 5.71 អ៊ីញបែបដំណក់ទឹក ប្រភេទ Waterdrop-notched TFT display បង្ហាញរូបភាពលើកម្រិត 720p ។
Nokia 4.2 បានដំណើរការជាមួយបន្ទះឈីប Snapdragon 439 ប្រភេទ Octa-core A53 មានក្រាហ្វិកកាត Adreno 505 GPU មាន Ram ទំហំ 3GB ជាមួយនឹងម៉េមូរីទំហំ 32GB។ ចំពោះផ្នែកកាមេរ៉ា Nokia 4.2 ប្រើកាមេរ៉ាភ្លោះទំហំ 13MP f/2.2 + 2MP Depth Sensor ភ្ជាប់ នឹងមុខងារ Phase-Detect Autofocus និងភ្លើង LED flash ហើយមានមុខងារ Night Mode អាចជួយឲ្យការថតរូបភាពនៅទីងងឹតកាន់តែប្រសើរ។ ក្នុងនោះ កាមេរ៉ាមុខវិញ វាមានទំហំ 8MP បច្ចេកវិទ្យា AI អាចប្រើសម្រាប់ថតរូប Selfie បានច្បាស់ល្អ និងប្រើជាមុខងារដោះសោ (Face Unlock) បន្ថែមពីលើមុខងារស្កេនក្រយ៉ៅដៃនៅផ្នែកខាងបានផងដែរ។
ថ្វីបើស្មាតហ្វូននេះ មានតម្លៃត្រឹម 155 ដុល្លារ ប៉ុន្តែវាបានបំពាក់នូវមុខងារសុវត្ថិភាពដែលអាចការពារទិន្នន័យក្នុងទូរស័ព្ទបានយ៉ាងល្អ តាមរយៈប្រព័ន្ធស្កេនមុខ (Face Unlock) បានលឿនដោយមិនចាំបាច់បញ្ចូលលេខសម្ងាត់ និងមានសុវត្ថិភាពបំផុត។ តាមរយៈកាមេរ៉ាមុខទំហំ 8 MP ដែលមានលើទូរស័ព្ទ Nokia 4.2 វាអាចដំណើរបានរហ័ស ទោះបីជាកន្លែងស្ទើរពន្លឺ ឬអ្នកប្រើប្រាស់ប្ដូរទម្រង់សក់ក្ដី។ ក្រៅពីនេះ វាក៏មានប៊ូតុង Google Assistant មានសមត្ថភាពដំណើរការទៅលើមុខងារសំខាន់ជាច្រើនផងដែរ អាស្រ័យទៅលើអ្វីដែលអ្នកប្រើប្រាស់ចង់បាន។
អ្វីដែលពិសេសជាងនេះទៅទៀតនេះ Nokia 4.2 ក៏នៅតែអាចទទួលបានការ Update មុខងារថ្មីៗ និងប្រព័ន្ធប្រត្តិការណ៍ជំនាន់ថ្មីរបស់ក្រុមហ៊ុន Google ដែលត្រៀមចេញនៅចុងឆ្នាំនេះដដែល។ ដូច្នេះ សម្រាប់ប្រិយមិត្តទាំងអស់ដែលចង់បានទូរស័ព្ទ Nokia 4.2 អាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទទាំងអស់ទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃ 155 ដុល្លារ ជាមួយនឹងការថែមអាវភ្លៀងមួយដ៏ស្រស់ស្អាត ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ 012879 707៕