
ក្រុមហ៊ុន LG ទើបសម្ពោធម៉ូដែលថ្មីស៊េរី Q8 (2018) ជាទាយាទក្រោយនៃ V35 ThinQ ជាមួយតម្លៃសមរម្យ។ LG Q8 (2018) ប្រើបន្ទាប់ឈីបថ្មី 14nm Snapdragon 450 ប្រភេទ octa-core CPU ល្បឿន 1.8GHz និងមាន 4GB/64GB ប៉ុន្តែអាចបន្ថែម microSD បានដល់ 2TB។
LG បានបន្តប្រើ Wide-Angle Lens នៅលើ Q8 ប៉ុន្តែវាបំពាក់កាមេរ៉ាក្រោយត្រឹមមួយគ្រាប់ប៉ុណ្ណោះទំហំ 16MP ជាមួយ PDAF និងមានភ្លើងជំនួយ LED flash។ ចំណែកកាមេរ៉ាមុខរបស់វាទំហំ 5MP អមដោយ Super Wide Angle ថតបានមុំ ១០០ដឺក្រេ ដូច្នេះការថតរូ selfie បានកាន់តែច្រើនគ្នា។ វាមានរន្ធតំណភ្ជាប់សំខាន់ៗដូចជា USB-C, Bluetooth និងម៉ូឌឹមស្តង់ដារ Wi-Fi 802.11 ហើយក៏មានរន្ធកាស 3.5mm និងវិទ្យុ FM ផងដែរ។
កាន់តែពិសេស LG Q8 (2018) នេះត្រូវបានបំពាក់ប្រព័ន្ធសំឡេងគុណភាពខ្ពស់ DTS:X 3D Surround Sound និង Hi-Fi Quad DAC។ ស្មាតហ្វូននេះថែមទាំងមានស្តង់ដារ IP58 និង MIL-STD 810G compliant ផងដែរ។ ស្មាតហ្វូនកូរ៉េនេះ មានកម្លាំងថ្ម 3300mAh និងមានមុខងារសាកថ្មលឿន QC 3.0។ ប្រធានផ្នែក Mobile Division របស់ LG លោក Ahn Byung-deok បានលើកឡើងថា “ស្មាតហ្វូនថ្មីនេះ នឹងជាជម្រើសថ្មីសម្រាប់តម្រូវការទីផ្សារស្មាតហ្វូនធុនមធ្យម”។ LG Q8 (2018) នឹងមានលក់លើទីផ្សារក្នុងតម្លៃប្រហែល ៤៨០ដុល្លារជាមួយជម្រើសពណ៌ខ្មៅ Aurora Black និងខៀវ Motoccan Blue៕