
ខណៈដែលក្រុមហ៊ុនស្មាតហ្វូននីមួយៗ កំពុងត្រៀមបង្ហាញទូរស័ព្ទថ្មី ងាកមកមើលក្រុមហ៊ុន Google ក៏មានដំណឹងមួយឲ្យដឹងដែលថា ខ្លួននឹងធ្វើឲ្យអ្នកគាំទ្រមានភ្ញាក់ផ្អើលនៅដើមខែតុលា ឆ្នាំ ២០១៨ នេះ។
ដំណឹងមួយនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុន អាចនឹងបង្ហាញទូរស័ព្ទ Google Pixel 3 និង Pixel 3 XL គឺជាស្មាតហ្វូនពីរដែលត្រូវបានគេរំពឹងទុកយ៉ាងជាក់ច្បាស់សម្រាប់ឆ្នាំ ២០១៨ នេះ ។ ហើយទាក់ទងទៅនឹងកាលបរិច្ឆេទចេញផ្សាយទូរស័ព្ទទាំងពីរម៉ូដែលនេះដែរ ត្រូវបានគេរំពឹងទុកថា នឹងប្រកាសនៅថ្ងៃទី ៤ ខែតុលាឆ្នាំ ២០១៨ ហើយនឹងចេញលក់នៅថ្ងៃទី ១៨ ខែ តុលាឆ្នាំ ២០១៨ ។
ដំណឹងនេះលេចក្រោយមានការបែកធ្លាយគំរូ prototype របស់ Google Pixel 3 កាលពីចុងខែកក្កដាកន្លងនេះ។ ពាក្យចចាមអារ៉ាមបានលើកឡើងថា Pixel 3 និង Pixel 3 XL នឹងប្រើបន្ទះឈីប Qualcomm Snapdragon 845 ដែលទាំងពីរម៉ូដែលនឹងមានជម្រើស RAM និងអង្គចងចាំសម្រាប់ជ្រើសរើស។ ទោះជាយ៉ាងណា ខណៈពេលនេះ Google មិនទាន់អះអាងយ៉ាងណាអំពីកាលបរិច្ឆេទសម្ពោធចេញស្មាតហ្វូន Pixel ជំនាន់ថ្មីនេះនៅឡើយទេ៕