Motorola បង្ហាញស្មាតហ្វូនស៊េរីថ្មីអាចប្រើប្រាស់ជាមួយប្រព័ន្ធ 5G

ថ្មីៗនេះ ក្រុមហ៊ុន Motorola បានបង្ហាញ​ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ឆ្នាំ 2018 របស់ខ្លួន​គឺ​ម៉ូ​ដែល Moto Z3 ដែលមាន​សមត្ថភាព​ប្រើប្រាស់​ខ្លាំង ជាពិសេសអាចប្រើបានជាមួយនឹងប្រព័ន្ធ 5G ដ៏លឿន។ Moto Z3 ស្រដៀង​គ្នា​ទៅនឹង​ស្មា​ត​ហ្វូ​ន Moto Z3 Play ខុស​ត្រង់​តែ​ក្រុមហ៊ុន​ដាក់ឲ្យ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ដ៏​ខ្លាំងក្លា និង​ប្រព័ន្ធ​កាមេរ៉ា​ផ្សេង​ប៉ុណ្ណោះ។

ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នៅ​ខាងក្រោយ​ដែលមាន​ប្រើប្រាស់​នូវ​សេន​ស័​រ 12MP RGB sensor ជាមួយនឹង​មុខងារ 1.25um pixels និង F2.0 aperture ជាមួយនឹង​បន្ទះ​ឈី​ប 12MP monochrome chip ដែល​កាត់បន្ថយ​ទៅលើ​សំលេង​រំខាន និង​មានការ​ប្រើប្រាស់​នូវ​ភ្លើង LED Flash ភ្លោះ​ទៀតផង។ អ្វីដែល​ពិសេស​នោះ គឺថា ស្មា​ត​ហ្វូ​ន​នេះ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​កាមេរ៉ា​ដែល​អាច zoom បាន 10x  រួម​នឹង​កាមេរ៉ា​ខាងមុខ​មាន​ទំហំ 8 MP និង F2.0 aperture ថែម​ទៀតផង។

Moto Z3 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS គឺ​ប្រើប្រាស់​ជាមួយនឹង​បន្ទះ​ឈី​ប Snapdragon 835 និង​មាន​ថាមពល​ថ្ម 3,000 mAh និង​អេក្រង់​ទំហំ 6-inch Super AMOLED ជាមួយនឹង​កម្រិត​ភាពច្បាស់ 1080×2160 ភិ​ច​សែ​ល និង​កម្រិត 18:9 aspect ratio ផងដែរ។ Moto Z3 គឺ​ដាក់លក់​ផ្តាច់មុខ​នៅ​ក្រុមហ៊ុន Verizon ដែល​អាច​ទ្រទ្រង់​នូវ​ប្រព័ន្ធ 5G network ដែល​គេ​ដឹងថា នឹងមាន​ដំណើរការ​នៅ​ឆ្នាំ​ក្រោយនេះ លោកអ្នក​អាចធ្វើ​ការទិញ​នូវ Moto Mod ថ្មី​នេះ ដែល​ភ្ជាប់​ជាមួយនឹង 5G module ជាមួយនឹង Qualcomm’s X50 modem ជាមួយនឹង​ថាមពល​ថ្ម 2,000 mAh ដែល​អនុញ្ញាតឱ្យ​លោកអ្នក​ផ្ញើ និង​ទទួល​នូវ​ទិន្នន័យ​តាម​ប្រព័ន្ធ 5G ផងដែរ។ សម្រាប់​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន​នេះ​ប្រហែលជា $480 នៅទីផ្សារស្រុកក្រៅ៕