
ស្របពេលដែលទូរស័ព្ទស្មាតហ្វូន Redmi K20 និង Redmi K20 Pro កំពុងទទួលបានការទ្រាំច្រើនពីអ្នកប្រើប្រាស់ ថ្មីៗនេះមេធំរបស់ Redmi លោក Lu Weibing បានបង្ហោះសារមួយបញ្ជាក់ខ្លួនដាក់ចេញទូរស័ព្ទ K30 ជាមួយប្រព័ន្ធ 5G ក្នុងពេលឆាប់ៗនេះ។
ចំពោះដំណឹងនេះ ក៏មានប្រភពពីវេបសាយចិន Weibo បានបញ្ជាក់ថា Redmi K30 នឹងភ្ជាប់មកជាមួយប្រព័ន្ធ 5G ដោយអាចនឹងបំពាក់កាមេរ៉ាក្រោយ ចំនួន 4 គ្រាប់ ទំហំថ្ម 4000mAh និងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿនផងដែរ។
យ៉ាងប្រភពមិនបានបញ្ជាក់ពីប្រភេទបន្ទះឈីប និងសមត្ថភាពបន្ថែមទៀតទេ ប៉ុន្តែគ្រាន់តែបង្ហើបថា វានឹងខ្លាំងជាង Redmi K20 និង Redmi K20 Pro ច្រើន៕