បែកធ្លាយរូបរាង និងលក្ខណៈសម្បត្តិស្មាតហ្វូនថ្មីរបស់ Xiaomi ឃើញហើយមិនសរសើរមិនបាន

ថ្មីៗនេះ យើងបានទទួល​ដំណឹង​បន្ថែម​អំពី​ស្មាតហ្វូន​គែម​ស្ដើង Xiaomi Mi MIX 3 ដែល​នឹង​បំពាក់​អេក្រង់ OLED របស់ Samsung ​​មាន​​រចនាបថ​គែម​ទូរស័ព្ទ​ដ៏​ស្ដើង ដើម្បី​ប្រកួតប្រជែង​នឹង Vivo NEX ​ក៏​ដូច​ជា Oppo Find X ដែលតាមព័ត៌មានបញ្ជាក់ថាអាចនឹង​សម្ពោធ​មុនថ្ងៃទី១៥ ខែ​កញ្ញា​ខាង​មុខ។

MIX ​ទី៣ នឹង​មាន​កម្រិត Resolution ទំហំ 2880x1440px ហើយ​អាច​មាន​ទម្រង់​កាមេរ៉ា​លាន ឬ​លោត​ឡើង​ ខណៈ​បច្ចុប្បន្ន​យើង​មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ចេញ​ពី Xiaomi ផ្ទាល់​នៅ​ឡើយ។ Mix 3 ​នឹង​ប្រើ​ឈីប Snapdragon 845 ​គាំទ្រ RAM 6GB ​ហើយ​នឹង​មាន​តម្លៃ​ប្រហែល ៥៦៩ដុល្លារ។ លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​នៅ​លើ Xiaomi Mi MIX 3 គឺ​រួម​បញ្ចូល​ទាំង Quick Charge 4.0+ ​ហើយ​អាច​នឹង​ត្រូវ​បង្កប់ fingerprint sensor ​ក្រោម​អេក្រង់។ ឆាប់ៗ​ខាង​មុខ យើង​នឹង​បាន​ដឹង​ច្បាស់​អំពី​លក្ខណៈ​សម្បត្តិ​ផ្លូវការ​ដែល​នឹង​ប្រកាស​ដោយ Xiaomi ​នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា​ឆ្នាំ២០១៨ ខាង​មុខ​នេះ​ហើយ៕