OPPO F9 នឹងបង្ហាញខ្លូនឆាប់ៗក្នុងទីផ្សារអាស៊ី រួមទាំងកម្ពុជា

នៅសល់ពេលមិនយូរប៉ុន្មានទៀតទេ ក្រុមហ៊ុន OPPO នឹងធ្វើការបង្ហាញខ្លួនស្មាតហ្វូនជើងខ្លាំងត្រកូល F មួយទៀត បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​ខ្លាំង​លើ​ទីផ្សារ​អាស៊ី រួមទាំងកម្ពុជា ដោយដាក់ចេញនូវ​មុខងារ និង​ប​ចេ្ច​ក​វិទ្យា​អស្ចារ្យ​ដែល​មិន​ធ្លាប់មាន​ក្នុង​ត្រកូល F ពីមុន​ឡើយ។

ម៉ូ​ដែល​ថ្មី​នេះ មាន​ឈ្មោះថា OPPO F9 ដែលតាមដំណឹងអាចនឹងបង្ហាញខ្លួននៅ​ប្រទេស​វៀតណាម​ថ្ងៃទី ១៥ ខែសីហា បន្ទាប់មក​ឥ​ណ្ដូ​នេ​ស៊ី និង​ម៉ាឡេស៊ី ក្នុង​ខែ​ដដែល​នេះ ហើយចុងក្រោយគឺនៅកម្ពុជា អាចនៅចុងខែនេះ ឬចូលដើមខែថ្មី។ សម្រាប់ម៉ូឌែលនេះ មាន​មុខងារ​សាក​ថ្ម​បាន​លឿន​ ទំហំ​ផ្ទុក​ទិន្នន័យ​បាន​ដល់ 128 GB និងការ​បំពាក់​​កាមេរ៉ា​ភ្លោះ​នៅ​ខ្នង​ក្រោយ​អម​គ្រាប់ LED Flash នៅ​ចំហៀង ស្រប​ពេលដែល​ទំហំ​កាមេរ៉ា​មុខ 25MP HDR និង​មុខងារ AI-Powered ថែម​ទៀតផង ដូច​អ្វីដែល​អតិថិជន ធ្លាប់​បានដឹង​ត្រកូល F-series របស់ Oppo មាន​ចំណុចខ្លាំង​បំផុត​ត្រង់​មុខងារ Selfie នេះឯង។

OPPO F9 សមត្ថភាព RAM ទំហំ 6GB បូកផ្សំ​ជាមួយនឹង​ប​ចេ្ច​ក​វិទ្យា AI-Powered កាមេរ៉ា​មុខ​ទំហំ 25MP OPPO F9 អាច​ស្កេ​ន​មុខ​របស់​ម្ចាស់​ទូរ​សព្ទ​ជាច្រើន​ចំណុច​ហើយ​អាច Unlock បាន​យ៉ាង​រហ័ស​បំផុត។ ភាព​ភ្ញាក់ផ្អើល​មួយទៀត តាមរយៈ Oppo Malaysia បាន​បង្ហោះ​ផ្ទាំង​រូបភាព​មួយ​សន្លឹក ឲ្យ​ឈ្មោះ Oppo F9 បង្ហាញ​រូបរាង​ស្នាម​ឆក​អេក្រង់​តូច​ជាង​មុន មាន​មុខងារ​ការពារ​ទឹក​ស្តង់ដារ IP67 ពោល​ជា​លើកទីមួយ​មិន​ធ្លាប់មាន​លើ​ត្រកូល F កន្លងមក។ យ៉ាងណាក៏ដោយ តម្លៃ OPPO F9 មិនទាន់​ចេញ​ថ្ងៃ​ប្រកា​សលក់ និង​តម្លៃ​ទីផ្សារ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​នោះឡើយ​ទេ។ រង់ចាំ​តាមដាន​ទាំងអស់គ្នា តើ​ម៉ូ​ដែល F9 មួយ​នេះ​នឹងមាន​អ្វី​ប្លែក​ជាង​នេះ សម្រាប់​ការប្រកាស​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា៕