បង្ហាញមុខមកបណ្ដើរៗហើយ Mate 30 Pro

បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមជាច្រើន ពេលមានដំណឹងបែកធ្លាយម្ដងទៀតហើយពីស្មាតហ្វូន  Mate 30 Pro របស់ក្រុមហ៊ុន Huawei  ដែលម្ដងនេះ មកជារូប Poster តែម្ដង។ បើតាមរូបបែកធ្លាយនេះ អាចជាការពិតច្រើន ខណៈវាត្រូវបានបំពាក់នូវកាមេរ៉ា 4 គ្រាប់ ក្នុងរង្វង និងមានភ្លើង LED នៅចំហៀងវិញ។

យោងតាមប្រភព GizmoChina បានបង្ហាញពីផ្ទាំងបង្ហាញរូប Poster របស់ Huawei Mate 30 Pro ដែលយើងអាចសន្និដ្ឋានបានថា ចំពោះស្មាតហ្វូនលំដាប់មួយនេះ នឹងមានបំពាក់កាមេរ៉ាខាងមុខដល់ទៅ 3 គ្រាប់ឯណោះ ខណះពេលដែលកាមេរ៉ាខាងក្រោយ មានរាងជារង្វង់មូល ដែលព័ទ្ធជុំវិញកាមេរ៉ា 4 គ្រាប់។ ចំពោះលក្ខណៈសម្បត្តិ និងថ្ងៃប្រកាស មិនទាន់ត្រូវបានគេប្រកាសនៅឡើយទេ៕