មិត្តហ្វូនបង្វែរទស្សនៈវិស័យ ដើម្បីចាប់យកការគាំទ្រថ្មី

រាជធានី​ភ្នំពេញ៖ ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​មិត្ត​ហ្វូ​ន​បានសម្រេច​ធ្វើការ​បង្វែរ​ទស្សនៈវិស័យ​ថ្មី​របស់ខ្លួនដើម្បី​ធ្វើកាដើម្បី​ធ្វើការ​ចាប់យក​ដើម្បី​​​ធ្វើការ​​​ចាប់យក​​​ការគាំទ្រ​​​ថ្មី​ការគាំទ្រ​​​និង​ចំណេះដឹង​ខ្ពនិង​ចំណេះដឹង​ច្ចេ​​​កេក​​​វិទ្យា​បច្ចេកវិទ្យា ស្រប់នឹងការរីកចម្រើនរបស់ខ្លួន។

លោក​ញ៉ុ​ង​ ឌិន​ថន ​អគ្គនាយអគ្គនាយករង​ក្រុម​អគ្គនាយករង​​​ក្រុមហ៊ុន​​​មិ​​​ត្ត្ត​​​ហ្វូ​​​ន​ហ្វូ​​​នស្សនៈ​​​ថ្មី​​​របស់​គឺ​​​នៅ​​​ត្ដ​​​គឺ​នៅតែ​រក្សា​តម្លៃ​ស្នូល​នៃ​ពាក្យស្លោកល​នៃ​ពាក្យស្លោក «កាន់តែ​ជិតស្និទ្ធ» ទៅកាន់​មិត្តភក្តិ​ក៏ដូចជា​ចំពោះ​ប្រជាជន​កម្ពុជា​ទាំងអស់ និង​រក្សា​ទស្សន​អាជីវកម្ម ”អ្នក​យកចិត្តទុកដាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់” ដែលជាប្រតិបត្តិករ​ល្អបំផុត​របស់​អតិថិជ​នជាមួយនិងរូបភាពថ្មី។

លោក​បាន​បញ្ជាក់ថា ការ​បង្វែរ​ទិសដៅ​ថ្មី​នេះ ធ្វើ​ក្រោយពី​ក្រុមហ៊ុន​សម្រេច​ប្រកាស​ជា​ផ្លូវ​នូវ​ការផ្លាស់ប្ដូរ​ស្លាក​សញ្ញា​ថ្មី (Logo) ដើម្បី​ឆ្ពោះទៅរក​ភាពទាន់សម័យ​នៅក្នុង​ប្រទេស​កម្ពុជា។ ស្លាក​សញ្ញា​ថ្មី​បាន​ប្ដូរ​ទៅ​ពណ៌​ក្រហម ដែលជា​ព៌​ណ​របស់​វ័យក្មេង និង​ជីវិត​ដ៏​រឹងមាំ​ហើយ​វា​ក៏​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​មិត្ត​ហ្វូ​ន​លើ​ការធ្វើឱ្យ​ស្រស់ស្រាយ ដើម្បី​ទទួលបាន​សមិទ្ធិផល​ថ្មី ផលិតផល​ថ្មី និង​សេវាកម្ម​ថ្មី​ដល់​អតិថិជន​របស់ខ្លួន។ ជាមួយគ្នានេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក៏បាន​ណែនាំ​ម៉ា​ស្ក​ត់​ថ្មី ដែលមាន​ឈ្មោះថា “មុន្នី” ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ចេញពី​ស្លាក​សញ្ញា មិត្ត​ហ្វូ​ន ហើយ​គាត់​នឹង​រួមបញ្ចូល​ជាមួយ​ឡូ​ហ្គូ មិត្ត​ហ្វូ​ន​ផងដែរ។

លោក​អគ្គនាយករង​បន្ថែមទៀតថា មិត្ត​ហ្វូ​ន​កំពុង​ដាក់​ដំណើរការ​បច្ចេកវិទ្យា 4.5G ដែល​ត្រូវបាន​គេ​ស្គាល់ ផងដែរ​ថា​ជា LTE Advance Pro ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​លើផ្លូវ​រួមជាមួយ និង​ការវិវត្តន៍​បច្ចេកវិទ្យា LTE ឆ្ពោះទៅកាន់ 5G។ ជាមួយនឹង​បណ្តាញ 4.5G ថ្មី​នេះ​អតិថិជន​របស់​មិត្ត​ហ្វូ​ន​អាច​រីករាយ​ជាមួយនឹង​ល្បឿន​អ៊ិន​ធឺ​ណិ​ត​លឿន​ជាង​មុន 10 ដង ប្រៀបធៀប​ជាមួយ​បណ្តាញ 4G វា​នឹង​អាចឱ្យ​អតិថិជន​របស់​មិត្ត​ហ្វូ​ន​មានបទពិសោធន៍ កាន់តែ​ប្លែក​ក្នុងការ​ផ្តល់ សេវាកម្ម​មាតិការ​វីដេអូ​កម្រិត 4K, Augmented reality (AR), និង​វីដេអូ​ស្ទ្រី​ម ជាមួយ​ល្បឿន​ថេរ និង​ដំណើរការ​យ៉ាង​រលូន​ជាទីបំផុត។

គិត​មកដល់ពេលនេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បើក​ដំណើរការ​នៅ​កម្ពុជា បាន​រយៈពេល 9 ឆ្នាំ​ហើយ ចាប់តាំងពី​ឆ្នាំ2009 ដែលមាន​ស្ថានីយ៍​ផ្សាយ​សេវា​ចំនួន 1០.០០០ អង់​តែ​ន បណ្តាញ​ខ្សែកាប​អុ​ប​ទិ​កជាង 23.០០០ គីឡូម៉ែត្រ​ទៅដល់ 100% នៃ​គ្រប់​តំបន់​ភូមិ​ឃុំ​ស្រុក​និង​ខេត្ត​ក្រុង និង​ប្រព័ន្ធ​បណ្តាញ​សេវា​គ្របដណ្តប់​រហូតដល់ 99% នៃ​ចំនួន​ប្រជាជន។ បច្ចុប្បន្ននេះ​មិត្ត​ហ្វូ​ន​មាន​មោទនភាព​ក្នុង​ការបម្រើ​សេវាកម្ម​ទៅដល់​អតិថិជន​ជាង  8 លាន​នាក់​ជា​រៀងរាល់ថ្ងៃ​ដោយបាន​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ទូទាំងប្រទេស​រួមមាន:ទូរស័ព្ទ​ចល័ត​ឥត​ខ្សែ ទូរស័ព្ទ​អចល័ត​ឥត​ខ្សែ អ៊ិន​ធើ​ណិ​ត LeaseLine ហើយក៏​កំពុង​នាំមុខ​នៃ​សេវាកម្ម ePayment (eMoney)៕