
ភ្នំពេញ៖ ប្រិយមិត្តទាំងអស់ធ្លាប់បានដឹងហើយពីសមត្ថភាពដ៏ល្អនៃទូរស័ព្ទស៊េរីចុចពិលរបស់ក្រុមហ៊ុន Nokia ហើយពេលនេះ ក្រុមហ៊ុនបានធ្វើការណែនាំទូរស័ព្ទ Nokia 105 (២០១៩) ប្រើស៊ឹម ២ ស៊េរីថ្មី មានមុខងារប្រើប្រាស់កាន់តែសម្បូរបែបជាងមុន ជាពិសេសមានសមត្ថភាពថ្មកាន់បានយូរ សាកថ្មម្ដងអាចនិយាយគ្នាតាំងពីថ្ងៃរះ រហូតថ្ងៃលិចក៏នៅមិនទាន់អស់។
ក្រុមហ៊ុន KTH ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខ ផលិតផល Nokia សុទ្ធស្របច្បាប់នៅក្នុងប្រទេសកម្ពុជា បានប្រាប់អ្នកយកព័ត៌មានវេបសាយ The Plus News ថា ពេលនេះទូរស័ព្ទ Nokia 105 ប្រើស៊ឹម ២ ចាប់ផ្ដើមមានលក់ក្នុងទីផ្សារកម្ពុជា យើងហើយ។ សម្រាប់ទូរស័ព្ទ Nokia 105 នេះមានចំណុចល្អត្រូវចិត្តច្រើន ចំពោះអ្នកដែលមានការនិយាយទូរស័ព្ទយូរៗ និងអាចរក្សាលេខទំនាក់ទំនងបានច្រើន។
Nokia 105 (២០១៩) រូបរាងទាន់សម័យ និងស្រស់ស្អាត ដោយតួខ្លួនផលិតឡើងពី Polycarbonate មានភាពរឹងមាំ ហើយមានប៊ូតុងចុចធំ ជាមួយអក្សរច្បាស់ៗងាយស្រួលមើល និងចុចថែមទៀត។ Nokia 105 (2019) មានអេក្រង់ទំហំ ១.៧៧ អ៊ីញ Ram ទំហំ 4MB ម៉េមូរីទំហំ 4MB (អាចផ្ទុកសារ និងលេខទូរស័ព្ទបានច្រើន) ថាមពលថ្ម 800mAh អាចទុកចោលបាន ២៥ ថ្ងៃ និងនិយាយបានជាប់រហូតបានជាង ១៤ ម៉ោង ហើយដំណើរការដោយប្រព័ន្ធ Nokia Series 30+។ វាប្រើប្រាស់ស៊ីម ២ និងមានពិលភ្លឺច្បាស់ វិទ្យុលឺខ្លាំងថែមទៀត។ វាមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខៀវ ពណ៌ផ្កាឈូក និងពណ៌ខ្មៅ។
ប្រិយមិត្តទាំងអស់ដែលចង់បានទូរស័ព្ទ Nokia 105 នេះ នៅគ្រប់ហាងលក់ទូរស័ព្ទទាំងអស់ទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃក្រោម ២០ ដុល្លារ។ យ៉ាងមិញ មុននឹងទិញទូរស័ព្ទ Nokia ម៉ូឌែលណាមួយ អតិថិជនទាំងអស់ត្រូវ ពិនិត្យមើលស្ទិកគ័រក្រុមហ៊ុន KTH ឲ្យបានត្រឹមត្រូវទាំងនៅលើប្រអប់ លើថ្ម និងបិទជាប់នឹងតួទូរស័ព្ទផងដែរ។ គ្រប់ទូរស័ព្ទសុទ្ធពីក្រុមហ៊ុន គឺមានការធានាជូនរយៈពេលមួយឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ ០១២ ៨៧៩ ៧០៧៕