
បន្ទាប់ពីមានព័ត៌មានបែកធ្លាយស្ដីពីគម្រោងបង្កើត Xperia 2 ពេលនេះ ត្រូវបានក្រុមហ៊ុន Sony បញ្ជាក់ជាផ្លូវការហើយ ដោយស្មាតហ្វូននេះ នឹងត្រូវក្រុមហ៊ុនជប៉ុនមួយនេះដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA 2019 ខាងមុខ នៅប្រទេសអាល្លឺម៉ង។
View this post on Instagram
តាមរយៈវីដេអូ Teaser បានបញ្ជាក់យ៉ាងច្បាស់ពីអ្វីដែល Sony នឹងដាក់ចេញ។ យ៉ាងណាពេលនេះ យើងទទួលបាន រូបភាពផ្លូវការខ្លះៗ ក៏ដូចជាលក្ខណៈសម្បត្តិមួយផ្នែក របស់វាបន្ថែមទៀត ដែលវារឹតតែ ធ្វើឲ្យយើងច្បាស់ក្នុងចិត្ត ជាងមុនទៀតផង។ តាមរយៈរូបភាពបែកធ្លាយខ្លះ បញ្ជាក់ថា Xperia 2 មានរូបរាងមិនខុសពី Xperia 1 ប៉ុន្មាននោះទេ ដោយវាបានផ្លាស់ប្តូរ កាមេរ៉ាដែលបញ្ឈរនៅចំកណ្តាល មកដាក់បញ្ឈរនៅផ្នែក ខាងឆ្វេងវិញ ប៉ុន្តែវានៅតែមាន លេន 3 គ្រាប់ដដែល ជាមួយនឹង Flash LED នៅខាងលើលេន ទាំងនោះដូចមុន។ អ្វីដែលយើងបានឃើញនោះ វាជាម៉ូឌែលដែលមាន ពណ៌ក្រហម ហើយនៅផ្នែកខាងមុខ វាមានកាមេរ៉ាមួយគ្រាប់ នៅផ្នែកខាងលើ រីឯគែមលើក្រោមរបស់វាវិញ អាចនិយាយបានថា វានៅតែធំដូចមុនដែរ។
បើតាមពាក្យចចាមអារ៉ាមជាច្រើន បានបង្ហាញថា ស្មាតហ្វូននេះ អាចនឹងបំពាក់ជាមួយ សេនស័រកាមេរ៉ា 12MP ទាំងបីគ្រាប់ ដែលមានទាំងលេន ultra-wide-angle និងលេន 2X optical zoom ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វាអាចមានអេក្រង់តូចជាងមុនត្រឹម 6.1 អ៊ីញ ប្រភេទ AMOLED ដែលមានកម្រិតបង្ហាញ Full HD+ ព្រមទាំងរក្សានូវអេក្រង់ខ្នាតកុន 21:9 ដដែល លើសពីនេះ វាអាចនឹងបំពាក់មកជាមួយ បន្ទះឈីប Snapdragon 855 ដែលអាចមានរ៉េម 6GB និងអង្គផ្ទុក 128GB ផងដែរ។
Xperia 2 មានរចនាបទរូបរាងមិនខុសពី ជំនាន់មុនប៉ុន្មាននោះទេ ហើយបើតាមដំណឹងបែកធ្លាយវិញ វាអាចមានអេក្រង់តូចជាងមុន ប៉ុន្តែរក្សាកម្រិតសមាមាត្រអេក្រង់ដដែល (aspect ratio) ហើយវាក៏អាចនឹង ប្រើប្រាស់បន្ទះឈីបជំនាន់ចាស់ផងដែរ និយាយឲ្យចំទៅ វាមានចំណុចជាច្រើន ដែលមិនបានផ្លាស់ប្តូរ៕