
ថ្មីៗនេះ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ខ្លួននឹងដាក់ចេញនូវពណ៌ថ្មីចំនួន ២ សម្រាប់ស្មាតហ្វូន P30 Pro ក្នុងព្រឹត្តិការណ៍ IFA ដែលជាព្រឹត្តិការណ៍តាំងបង្ហាញបច្ចេកវិទ្យា ធំមួយរបស់ពិភពលោក នៅប្រទេសអាល្លឺម៉ង។
ប្រភពបញ្ជាក់ថា ពណ៌ថ្មនឹងមានឈ្មោះថា Misty Lavender និង Mystic Blue ដែលសម្រាប់តែ P30 Pro តែប៉ុណ្ណោះ ប៉ុន្តែមិនមានបង្ហាញរូបភាពពណ៌មកជាមួយទេ ដោយខណៈនេះ យើងស្គាល់តែឈ្មោះប៉ុណ្ណោះ ។ ហើយចំពោះការចេញពណ៌ថ្មីនេះដែរ វាអាចសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដែលចង់បានពណ៌ថ្មីបន្ថែម ពីពណ៌ចាស់ អាចមើលមិនចូលភ្នែក តែយ៉ាងណាក៏ដោយ យើងសង្ឃឹមថា Huawei នឹងប្រកាស ពណ៌ទាំងនោះឆាប់ៗ ដើម្បីឲ្យអ្នកគាំទ្រ បានសាកនូវរសជាតិថ្មី ៕