LG បញ្ចេញស្មាតហ្វូនលំដាប់កំពូលថ្មី ដោយមានចំនួនផលិតត្រឹម 300 គ្រឿង

កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន LG Electronics ឲ្យដឹងថា ខ្លួន​នឹង​ចាប់ផ្តើម​លក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប នៅក្នុងសប្តាហ៍​នេះ ដែល​មានតែ 300 គ្រឿង​ប៉ុណ្ណោះ ហើយទូរស័ព្ទចំនួន 200 គ្រឿងត្រូវបានអតិថិជនធ្វើការ Pre-Order រួចជាស្រេច។

ទូរស័ព្ទ​ LG Signature Edition បាន​ភ្ជាប់​មកជា​មួយ​សេវាកម្ម​ពិសេស រួមទាំង​សេវាកម្ម​ពិគ្រោះ​យោបល់​ផ្តាច់មុខ ការធានា​រយៈពេល 2 ឆ្នាំ និង​ការផ្លាស់ប្តូរ​សម្រាប់​អេក្រង់​ដែល​ខូច។ អ្នក​ប្រើ​ក៏​អាច​បញ្ចូល​ឈ្មោះ​របស់​ពួកគេ នៅ​សំបក​ខាងក្រោយ​ទូរ​ស័​ព្ម​ស្មា​ត​ហ្វូ​ន​របស់គេ ផងដែរ។  LG Signature Edition ដែលមាន​មូលដ្ឋាន​លើ LG V35 ThinQ ភ្ជាប់​មកជា​មួយ​សមត្ថ​ភាព​ទំហំ​ផ្ទុក 256GB។

ក្រុមហ៊ុន LG បាន​និយាយថា ស្មា​ត​ហ្វូ​ន​នេះ ត្រូវបាន​រចនា​ឡើង ស្រោប​ដោយ​សេ​រ៉ា​មិច​ស័ង្កសី zirconium ceramic ធ្វើឲ្យរូបរាង​ទូរស័ព្ទ​នេះ មាន​ភាពរឹងមាំ និង​រឹងមាំ​ជាង​ទូរស័ព្ទ​ផ្សេងទៀត នៅក្នុង​ទីផ្សារ។ លក្ខណៈពិសេស​ផ្សេងទៀត នៃ​ស្មា​ត​ហ្វូ​ន​នេះ រួមមាន​អេក្រង់​ទំហំ 6 អ៊ីង 18: 9 OLED Full vision display កាមេរ៉ា​ដ៏​ឆ្លាត​វ័យ និង​ប្រព័ន្ធ​សំឡេង DTS: X 3។ ក្រុមហ៊ុន LG បាន​និយាយថា ស្មា​ត​ហ្វូ​ន​ស៊េរីទំនើប Premium smartphone ក៏មាន​ភ្ជាប់​មក ជាមួយ​កាស Beoplay H9i ដែលមាន​តម្លៃ 700,000 វ៉ុ​ន​ផងដែរ៕