
តាមរយៈដំណឹងដែលទទួលបានកាលពីពេលថ្មីនេះ បានឲ្យដឹងថាក្រុមហ៊ុនចិន Xiaomi នឹងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនៅថ្ងៃទី ២២ សីហា ឆ្នាំ ២០១៨ នេះ ជាមួយនឹងស្មាតហ្វូន Pocophone F1 ដែលវាជាការសហការគ្នារជាមួយនឹងក្រុមហ៊ុន POCO។
Pocophone F1ជាទូរស័ព្ទដែលប្រជែងជាមួយក្រុមហ៊ុន OnePlus ដែលវានឹងប្រើប្រាស់ឈីប Snapdragon ៨៤៥ មានរ៉េម ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យចាប់ពី ៦៤ ជីកាបៃឡើងទៅ។ អ្វីដែលពិសេសនោះគឺ វានឹងមានអេក្រង់ទំហំ ៥.៩៩ អ៊ីញដែលមានកម្រិបង្ហាញ Full HD ប៉ុន្តែប្រើប្រាស់អេក្រង់ AMOLED ហើយថាមពលថ្មទំហំ ៤,០០០ មីលីអំពែ ដែលមានបច្ចេកវិទ្យា Liquid Cooling នឹងបច្ចេកវិទ្យាសាកថ្មលឿន ៤.០ ផងដែរ។
មុខងារបន្ថែមមួយចំនួនទៀត គឺវានឹងមានកាមេរ៉ាមុខទំហំ ២០ មេហ្គាភិចស៊ែលដូចជា Mi ៨ អញ្ចឹង និងបន្ថែម IR ដើម្បីស្កេនទម្រង់មុខកាន់តែមានសុវត្ថិភាព និងកាមេរ៉ាភ្លោះទំហំ ១២ + ៥ មេហ្គាភិចស៊ែល អាចប្រើប្រាស់ស៊ីមបាន ២ និងមាន Bluetooth ៥.។ Pocophone F1 នឹងលក់ផ្ដោតសំខាន់ទៅទូទាំងពិភពលោកតែម្ដង ដោយវាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Global ហើយនឹងលក់ជាពិសេស នៅក្នុងប្រទេសឥណ្ឌា និងអឺរ៉ុប ជាមួយតម្លៃប្រកួតប្រជែងជាមួយ OnePlus៕