
អាល្លឺម៉ង៖ នៅយប់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Nokia នឹងធ្វើការផ្សាយបន្តផ្ទាល់ ចេញពីព្រឹត្តិការណ៍ IFA ២០១៩ ចេញពីប្រទេសអាល្លឺម៉ង ដើម្បីសម្ពោធស្មាតហ្វូនស៊េរីថ្មីជាច្រើនម៉ូឌែល។

បើតាមការព័ត៌មានបែកធ្លាយនៅយប់នេះ Nokia នឹងដាក់ចេញនូវទូរស័ព្ទ Nokia 7.2 និង Nokia 6.2 ជាមួយនឹងការបំពាក់មុខងារថ្មីៗជាច្រើន ជាពិសេសសមត្ថភាពផ្នែកកាមេរ៉ាដែលមានទំហំរហូតដល់ ៤៨ MP។ ព្រឹត្តិការណ៍ នោះ នឹងធ្វើឡើងរយៈពេលមួយម៉ោងពេញ គឺចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ៥ ល្ងាច ( UTC+02) ដែលនៅស្រុកយើងប្រហែលម៉ោង ៩ យប់។

ការផ្សាយបន្តផ្ទាល់នេះ ប្រិយមិត្តទាំងអស់អាចចូលទៅទស្សនាបាននៅផេកផ្លូវការរបស់ Nokia Mobile។ ដូច្នេះ សូមចូលទស្សនាទាំងអស់គ្នា ដើម្បីដឹងច្បាស់ថា តើនៅចុងឆ្នាំនេះ Nokia មានអ្វីពិសេសសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក និងអ្នកគាំទ្រកាន់ឆ្នាំនៅកម្ពុជា?
សម្រាប់ប្រិយមិត្តដែលចង់ទស្សនាការផ្សាយបន្តផ្ទាល់នេះ សូមចុចលើ Link នេះ។