
ភ្នំពេញ៖ នៅត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន OPPO បានឈរនៅលើចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួន ៣ ប្រទេសគឺ ឥណ្ឌូនេស៊ី, ហ្វីលីពីន និងប្រទេសកម្ពុជា ដែលមានចរន្តទីផ្សារលក់ចេញស្មាតហ្វូនច្រើនជាងគេ ហើយមានប្រជាប្រិយភាពជាងគេ។ នេះ បើតាមការបញ្ជាក់ប្រាប់ពីអ្នកតំណាងក្រុមហ៊ុន OPPO ប្រចាំកម្ពុជា បានប្រាប់កាលពីល្ងាចម្សិលមិញ។
អ្នកតំណាងក្រុមហ៊ុន OPPO ប្រចាំកម្ពុជា បានឲ្យដឹងថា តាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយភ្នាក់ងារស្រាវជ្រាវផ្នែកផ្សារស្មាតហ្វូនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Canalys បានចេញចុះផ្សាយកាលពីពេលថ្មីៗនេះ បញ្ជាក់ថា ស្មាតហ្វូនរបស់ OPPO កំពុងនាំមុខគេ លើទីផ្សារស្មាតហ្វូនថ្នាក់កណ្ដាល។ ក្នុងនោះ កម្ពុជា ស្មាតហ្វូន OPPO កំពុងវាយលុកទីផ្សារយ៉ាងខ្លាំង។
ក្រុមហ៊ុន OPPO បានចាប់ផ្តើមចរាចរណ៍ទីផ្សារស្មាតហ្វូនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០០៨ ក្នុងប្រទេសចិន ហើយបន្តពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការពង្រឹងនូវគុណភាពផលិតផល ប្រកបដោយភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាថ្មីៗ និងការរចនាសោភ័ណភាព ទៅតាមសំណូមពរអតិថិជនរបស់ពួកគេ រហូតដល់ក្រុមហ៊ុន OPPO អាចទទួលបានការគាំទ្រច្រើន និងកំពុងមានមនុស្សប្រើប្រាស់ទូរស័ព្ទ OPPO ជាង ៤០ ប្រទេសនៅ ជុំវិញពិភពលោក៕