Wow! គ្រាន់តែចូលរួម​ទស្សន៍ទាយ​តម្លៃ​នឹង​ឈ្នះ​រង្វាន់​ទូរស័ព្ទ A9 ឆ្នាំ ២០២០ ពី OPPO

ភ្នំពេញ៖ ថ្មី​ទៀតហើយ! ហ្វេ​ន​សំណព្វចិត្ត​ទាំងអស់គ្នា! តោះ​ចូលរួម​ទស្សន៍ទាយ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO A9 ឆ្នាំ ២០២០ ចំនួន​មួយ​រង្វាន់ និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ទៀត ដោយ​គ្រាន់តែ​គោរព​តាម​លក្ខខណ្ឌ​នៃ​ការលេង​ហ្គេម​ដូចខាងក្រោម៖

ទី១. គ្រាន់តែ​ចុច Like Page OPPO និង Like Post មួយ​នេះ!
ទី២. ចូលរួម Comment តម្លៃ​ដែល​អ្នក​គិតថា​ត្រឹមត្រូវ ដោយ​ជ្រើសរើស​តម្លៃ​ណាមួយ​ដូចដែល​បានកំណត់​លើ Poster ខាងក្រោម!
ទី៣. Share Poster ខាងក្រោម​នេះ​ដោយ​ដាក់​ជា Public ហើយ Mention មនុស្ស​ដែល​អ្នក​ចង់​ទិញ OPPO A9 ឆ្នាំ ២០២០ ជូន​ចំនួន ៣ នាក់!
ល​ក្ខខណ្ឌ​នៃ​ការជ្រើសរើស​អ្នកឈ្នះ​រួមមាន៖
-ត្រូវ​ជ្រើសរើស​យកតែ​អ្នក​ដែល​បាន Comment នូវ​តម្លៃ​ត្រឹមត្រូវ តែប៉ុណ្ណោះ
-ជា​អ្នក​ដែល​ទទួល​បានការ Like & Comment ពី​ការ Share Post មួយ​នេះ​ច្រើនជាងគេ!

កម្មវិធី​នេះ នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ ហើយនឹង​ធ្វើការ​ប្រកាស​លទ្ធផល​នៅ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៩ នៅលើ Facebook Page ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់​ Link នេះ https://bit.ly/2krXo2m
សូម​រំលឹកថា OPPO A9 ឆ្នាំ ២០២០ មាន​លក្ខណៈ​ស​ម្ប​តិ្តពិសេសៗ ដែល​មិនគួរ​ឲ្យ​ជឿ ហើយ​វា​នឹងត្រូវ​បង្ហាញខ្លួន​ជា​ផ្លូវការ​នាពេល​ខាងមុខនេះ​ហើយ នៅលើ​ទីផ្សារ​ទីផ្សារ​ទូរស័ព្ទ​កម្ពុជា និង បណ្តា​ប្រទេស​ដទៃទៀត បើ​ចង់​ជ្រាប​ច្បាស់​ពីមុខ​មាត់​ពិត​របស់​វា សូម​ទ​ស្សា​នា​វីដេអូ​ដូចខាងក្រោម​នេះ

ពិតជា​ឡូយ​បស់​គេ​មែន! OPPO A9 2020   រូបរាង​ស្អាត ពណ៌ Classic! មាន​កាមេរ៉ា​ក្រោយ៤គ្រាប់ ថតរូប​ទូលាយ ទំហំ​48MP, កាមេរ៉ា​មុខ​មួយ​គ្រាប់​ទៀត​ដែលមាន​ទំហំ 16MP AI beauty, ថាមពល​ថ្ម 5000mAh, RAM 8GB និង ROM 128GB ភ្ជាប់​បន្ទះ​ឈី​ប Snapdragon 665 មាន​លក្ខណៈពិសេស​កប់​បែបនេះហើយ តើ​លោកអ្នក​គិតថា ក្រុមហ៊ុន OPPO នឹងត្រូវ​ដាក់​តម្លៃ​ស្មា​ត​ហ្វូ​ន ត្រកូល​A ម៉ូ​ឌែ​ល A9 2020 នេះ ក្នុងតម្លៃ​ប៉ុន្មាន​ទៅ​ហ្ន័​រ។ ជាពិសេស​ស្តាប់ Idol កែវ សុខ​ផេង​និយាយ​បន្តិច​មើល៍!